ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅ តំបន់ស្រុកកែវសីម៉ា បានប្រាប់ឲ្យដឹងថា មេឈ្មួញប្រមូលទិញឈើប្រណិត ដ៏ធំនៅក្នុងស្រុកកែវសីម៉ា គឺជាកូនស្រី របស់ លោកមេបញ្ជាការយោធា ខេត្តមណ្ឌលគិរី កំពុងប្រមូលទិញ និងដឹកជញ្ជូនឈើ យកទៅលក់នៅតាម ច្រករបៀងការពារព្រំដែន ក្នុងស្រុកកែវសីម៉ា យ៉ាងរលូនល្អ ដោយគ្មានសមត្ថកិច្ចណា ហ៊ានក្អកនោះឡើយ។