រួមរ័ក​ឆ្អែតឆ្អន់ ទើប​ច្រឡំ​ថា មិនមែន​ប្តី បាន​មួយ​រាត្រី មានន័យ​ជ្រៅ​

, , Leave a comment

​ខេត្តពោធិ៍សាត់ : បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ចូលទៅ​ដេក​ជាមួយ​ប្រពន្ធ​គេ រហូតដល់​បានសម្រេច ទើប​ខាង​ស្រី​ដឹងថា មិនមែនជា​ប្តី ក៏​ស្រែក​ឆោឡោ​និង​ហៅ​ប្តី អោយជួយ​ដេញចាប់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍​របង ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ មាន អាយុ​២៧​ឆ្នាំ​។ រីឯ​ជនសង្ស័យ ឈ្មោះ រ៉​ន រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ពោធិ៍​របង ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

 

​ប្រភព​ដដែល​បាន​បាន​បន្តទៀតថា មុនពេល​កើតហេតុ ក្រុមគ្រួសារ របស់គាត់​(​នារី​រងគ្រោះ​) ហូបបាយ​រួច គាត់​បាន​ទៅ​ដេក​នៅផ្ទះ​តូច ខាងក្រោយ ដើម្បី​បំ​ប៉ៅ​ដោះ​កូន​។ រីឯ​ប្តី​របស់គាត់ បាន​ដេក​នៅផ្ទះ​ធំ ខាងមុខ ដេក​យាម​ម៉ូតូ និង​គោយន្ត​។ លុះដល់​វេលា​រំលង​អ​ធា​ត្រ ស្រាប់​តែមាន​បុរស​ម្នាក់ មក​ដេក​ឱប​ខ្លួន​គាត់ និង​ធ្វើ​សកម្មភាព​សើយ​សារុង​។ ពេលនោះ​គាត់​បាន​ប្រែខ្លួន​មក ឲ្យ​យ៉ាង​ស្រួល មិនបាច់​ប្រឹង រួច​បុរស​នោះ ក៏​ធ្វើ​សកម្មភាព​រំលោភ​តែម្តង​។ លុះ​រំលោភ​បាន​មួយសន្ទុះ ខណៈ​កំពុងស៊ី​អារម្មណ៍​ហើយ​នោះ ស្ត្រី​រងគ្រោះ បាន​យកដៃ​តោង​ស្មា បុរស​សង្ស័យ មក​ឱបរឹត ស្រាប់តែ​ស្ទាប​ទៅ ស្ទាប​មក ក៏មាន​ស្នាម​កន្ទួល នៅត្រង់​ស្មា​នោះ ទើប​ភ្ញាក់ខ្លួន​ដឹងថា មិនមែនជា​ប្តី​ឡើយ ពីព្រោះ​ប្តី​របស់គាត់​រាល់ដង​មិន​ដែលមាន​ស្នាម​បែបនេះ​ទេ នៅលើ​ស្មា​នោះ ហើយ​គាត់​ក៏​ស្រែកហៅ​ឱយ​ប្តី មកជួយ និង​ចាប់​ប្រគល់ឱយ​សមត្ថកិច្ច យកទៅ​ចាត់ការ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​។​

 

​នៅ​ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ចូល​រំលោភ​ពិតប្រាកដ​មែន​៕

31-8-2016

 

Leave a Reply

(*) Required, Your email will not be published