ក្រោយ​មានការ​រិះគន់ ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​លិខិត​មិន​យក​ថ្លៃ​សេវា​រថយន្ត​ដឹក​សព​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួងសុខាភិបាល​បានសម្រេច​បញ្ឈប់​ការយក​លុយ​ថ្លៃ​សេវា​ដឹក​សព ប្រជាពលរដ្ឋ​ដោយ​ប្រើ​រថយន្ត​រដ្ឋ ដោយ​ថា​នឹង​ប្រើប្រាស់​ថវិកាជាតិ​ជំនួស​វិញ​។ នេះ​ជាការ​បញ្ជាក់​ក្នុង លិខិត​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​២៩ ខែសីហា​។​

31-8-2016

​អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បន្ថែមថា​ការសម្រេច​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ចំណាយ​បន្ថែម​ទៅលើ​ករណីនេះ​និង​ដោយ​ពេលនេះ​រដ្ឋ ទទួលបាន​ជំនួយ​ជា​រថយន្ត​សង្គ្រោះបន្ទាន់​ច្រើន​និង​មន្ទីរពេទ្យ​មាន​ចំណូល ដើម្បី​ជំនួស​នូវ​សេវា​ដឹក​សព​នេះ​។​

 

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បន្ថែមថា ប្រសិនជា​មានការ​ទារ​លុយ​ថ្លៃ​សេវា​ដឹក​សព​នេះ​ទៀត​ឬ​មាន​ភាពមិនប្រក្រតី ទាក់ទង​ទៅនឹង​វិស័យ​សុខាភិបាល លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​មក​មន្ទីរ​ឬ​ក្រសួងសុខាភិបាល ឬ​តាមរយៈ​លេខ​១១៥ ដើម្បី​រាយការណ៍​ពី​ភាពមិនប្រក្រតី​ទាំងនេះ​៕

31-8-2016 (1)

 

Leave a Reply

(*) Required, Your email will not be published