រូបភាព សមត្ថកិច្ច ទុក-ដាក់សពជនរងគ្រោះ ប្រុស-ស្រី ដាក់ត្រួត គរជាន់លើគ្នា ត្រូវបានរិះគន់

, , Leave a comment

WAT-3008O

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ និងអ្នកលេង បណ្តាញ សង្គមហ្វេសប៊ុក បានរិះគន់ ចំពោះមន្ត្រី និងសមត្ថកិច្ច ខេត្តបាត់ដំបង ដែលបាន

ចុះទៅជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍ឡានដឹក ដីបុកជាមួយ ឡាន ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន មេគង្គអ៊ិចប្រេស កាលពីថ្ងៃទី២៩ សីហា ២០១៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានអ្នកស្លាប់ ១០នាក់ តែអ្វីដែល ធ្វើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយប្រជាពលរដ្ឋមានការឈឺចាប់ជំនួសក្រុមគ្រួសារសពនោះដោយសារឃើញ សមត្ថកិច្ច លើកយកសពជនរងគ្រោះ ដាក់ត្រួតលើគ្នា លាយ ឡំគ្នា ទាំងប្រុស ទាំងស្រីមើលទៅ ដូចជាប្រមាថ ជនរងគ្រោះ ពេកហើយ។

គួរបញ្ជាក់ថា កាលពីម៉ោង៣កន្លះរសៀល ថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៦ គ្រោះ ថ្នាក់ចរាចររ វាងរថយន្តបែនដឹកដី បុកជាមួយរថយន្តដឹកអ្នកដំណើរ VIP មេគង្គ អ៊ិចប្រេស បណ្តាលអោយមនុស្សប្រុសស្រី១០នាក់ បានស្លាប់ នៅនឹងកន្លែងនិង របួសធ្ងន់-ស្រាល៣នាក់នៅតាមបណ្តោយផ្លូវជាតិ លេខ៥ស្ថិតក្នុងភូមិព្រៃដំរី ឃុំ ព្រៃតូច ស្រុកមោងឬស្សី គួរឲ្យរន្ធត់បំផុត ។ ជនរងគ្រោះទាំងអស់នោះ មាន ១-ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ (ជាអ្នកបើកបររថយន្តបែនដឹកដី) រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ២-ឈ្មោះ រស់ រស្មី ភេទស្រី អាយុ២១ឆ្នាំ។ ៣-ឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៣ឆ្នាំ ទាំងពីរនាក់ បងប្អូន រស់នៅក្នុងបុរីលឹមឃាងហាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ។ ៤-ឈ្មោះ ឆោម លឹម ហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាហែន២ ឃុំរកា ស្រុកសង្កែ។ ៥-ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។៦-ឈ្មោះ ហ៊ាង សុលីណែត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅខណ្ឌ ច្បារអំពៅ។ ៧-ឈ្មោះ អ៊ុន គឹមលាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិពាម ញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ៨-ឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ និង៩-ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាឡី ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយក្នុងចំណោម សពទាំងអស់នេះ គេមិនដឹងថាអ្នកណាមួយជាអ្នកបើកបររថយន្តក្រុងនោះឡើយ ហើយរហូតដល់ម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រ ទើបក្រុមគ្រួសារ និងសាច់ញាតិមកទទួលយកសពអស់ពីក្នុងវត្តកូនខ្លុង។

ចំណែកអ្នករបួសធ្ងន់ទាំង៤នាក់ គឺ២នាក់ ត្រូវបានបងប្អូននាំយកទៅ សង្គ្រោះនៅ ឯមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែលលាដ៍ក្បាល ត្រូវបានរបើក ចេញពីក្បាល អស់ពាក់កណ្ដាល ឯម្នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាល នៅទីក្រុងបាងកក ប្រទេស ថៃ ដោយនៅសល់តែម្នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅក្នុង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

 

ទោះបីមាន អ្នកលេងហ្វេសប៊ុក បានសរសេររិះគន់ ច្រើនបែបណា ក៍មានអ្នក សរសេរ សរសើរសមត្ថកិច្ចខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍ សង្រ្គោះ បានល្អប្រសើរផងដែរ ធ្វើមិចនេះជាចំណុចខ្វះខាត ដែលសង្ឃឹមថា ពេលក្រោយ សមត្ថកិច្ច នឹងទុកដាក់ សពជនរងគ្រោះ បានល្អប្រសើរជាងនេះ៕

 

3ebb7343b40958a35235a916b88b9cf1 IMG-20160829-WA0022 WAT-3008N

 

 

 

 

Leave a Reply

(*) Required, Your email will not be published