ចាប់រំលោភ​លោកយាយ​អាយុ​៧៧​ឆ្នាំ​បានសម្រេច ក្រោយពេល​ប្រពន្ធ​បំពេញ​ចំណង់តណ្ហា​មិន​គ្រប់​

, , Leave a comment

​ខេត្តព្រៃវែង : បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៥ សីហា បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លោកយាយ​អាយុ​៧៧​ឆ្នាំ​ម្នាក់​រហូត​បានសម្រេច ខណៈ​ពេល​ដែល​លោកយាយ​កំពុង​អង្គុយ​ជម្រះ​ស្មៅ​នៅក្នុង​ចម្ការ​ស្វាយ​តែម្នាក់ឯង នៅ​ចំណុច​វាល​ចម្ការ​ខាងជើង​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធ​កណ្ដាល ខេត្តព្រៃវែង​។​

 

​លោក​វរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការ​ស្រុក​ស៊ីធរ​កណ្តាល បានឱ្យដឹងថា ជនសង្ស័យ​ក្នុង​អំពើ​ចាប់រំលោភ​ខាងលើ​ឈ្មោះ គ្រុ​ត ស្រន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ចង្ក្រាន​ក្រោម ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

 

​យោងតាម​ពាក្យបណ្តឹង​របស់លោក​យាយ​រងគ្រោះ​ក៏ដូចជា​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ សីហា ក្នុងខណៈ​ពេលដែល​លោកយាយ កំពុង​អង្គុយ​ជម្រះ​ស្មៅ​តែម្នាក់ឯង​នៅក្នុង​ចម្ការ​ស្វាយ ឈ្មោះ គ្រុ​ត ស្រន បាន​លប​ចូលទៅ​ចាប់​លោកយាយ​ដោយ​យក​ក្រមា​ចងដៃ​ចងជើង និង​ញាត់​ចូលក្នុង​មាត់​មិន​ឲ្យ​ស្រែ​កបាន រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច ទើប​រត់គេចខ្លួន​ទៅ​ពួន​នៅ​ខាងត្បូង​ភូមិ​។ ចំណែក​លោកយាយ​រងគ្រោះ ពេល​ជន​ចាប់រំលោភ​ទៅ​បាត់ ក៏បាន​រើរួច​ពី​ចំណង​រត់​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍ ឃុំ​ព្រែក​ចង្ក្រាន ហើយ​លោក​មេ​ប៉ុស្តិ៍​បាន​ទាក់ទង​សុំ​កម្លាំង​ជំនួយ​ពី​អធិការ​ស្រុក តាមរក​ជនល្មើស​រហូត​ចាប់ខ្លួនបាន​នៅ​ល្ងាច​ថ្ងៃ​ដដែល​។ បុរស​ឈ្មោះ គ្រុ​ត ស្រន មាន​ប្រពន្ធ និង​កូន​២​នាក់ តែ​មួយរយៈ​កន្លងមក​នេះ​ប្រពន្ធ​មិនបាន​រស់នៅ​ជាមួយ​ទេ​ដោយសារ​ឈ្លោះ​គ្នា ទើប តណ្ហា​ឡើង​ដល់ក​រហូត​ហ៊ាន​ប្រព្រឹត្ត​អំពើ​ថោកទាប​ដោយ​គ្មាន​អៀនខ្មាស​បែបនេះ​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា​។ ចំណែក​លោកយាយ​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស៊ីធរ​កណ្តាល​៕

29-8-2016

 

Leave a Reply

(*) Required, Your email will not be published