ប្តី​ទៅធ្វើ​ការ​នៅ​ព្រៃ ប្រពន្ធ​ចិត្ត​កាកី ហៅ​សា​ហាយ មក​រួមមេត្រី សំពង​ក្បាល​ប្តី ប៊ិះ​ស្លាប់​

, , Leave a comment

​ខេត្តក្រចេះ : បុរស​ជា​ប្តី បាន​ត្រូវ​សា​ហាយ​សំពង​ក្បាល ខណៈដែល​ត្រឡប់មក​ទាន់ពេល​កំពុង​ផ្អែមល្ហែម នៃ​ល្បែង​តណ្ហា​យ៉ាង​ត្រេកត្រអាល​។ ករណីនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​វាល​បី​ចក្រី​ហេង​ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​

 

​ប្រវត្តិ​ស្នេហា ខុស​តម្រា​នេះ ត្រូវបាន​លោក ជុំ ចន្ថា មេភូមិ​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ស្ត្រី​ដែល​ផិតក្បត់​ប្តី​លួចលាក់​មាន​សា​ហាយ​នោះ​ឈ្មោះ​ធី រិត​ធា​រី អាយុ​១៧​ឆ្នាំ និង​ប្តី​ឈ្មោះ ឃឹម រិធ អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ ដោយ​បុរស​ជា​ប្តី មិនសូវ​សង្ហា​ផង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ចេះតែ​សុំ​លែង​ជា​ញឹកញាប់ តែ​ដោយ​លោក​ជា​មេភូមិ​តែងតែ​អប់រំ​ហើយ​ឲ្យ​ទៅ​នៅ​ជាមួយគ្នា​វិញ​ទៅ​។ កុំ​អី​នោះ​លែង​គ្នា​យូរណាស់​បាត់​ហើយ តែ​ខាង​ប្រុស​មិន​ព្រម​លែង​ដោយ​និយាយថា បើ​ឲ្យ​ខ្ញុំ​លែង​សងលុយ​ម៉ូតូ​ឲ្យ​ខ្ញុំ​២​លាន​មក​បាន​លែង លោក​មេភូមិ​បន្តទៀតថា ដោយមាន​ការសង្ស័យ នៅ​ទង្វើ​របស់​ស្ត្រី​វ​យ័​១៧​ឆ្នាំ​ម្តាយបង្កើត​ខាង​ប្តី នឹង​ប្តី​ដាក់ពាក្យ​ប្តឹង​លោក​ឲ្យ​ជួយ​ឃ្លាំមើល​ផង​នោះ ទើប​នៅ​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ ក៏​ស្រាប់​តែមាន​ករណីនេះ​កើតឡើង​មែន លោក​បាន​នាំ​កម្លាំង​ប្រជា​ការពារ​ភូមិ​មក​ចាំ​យាម​រហូតដល់​ភ្លឺ​ខាង​ក្រៅរបង​ផ្ទះ​ដោយ​ខ្លាច​ខុសច្បាប់ ភ្លឺ​ឡើង ទើប​លោក​នាំ​គ្រួសា​ទាំងសងខាង​មក​ប៉ុស្តិ៍ ដើម្បី​ដោះស្រាយ​រក​ខុសត្រូវ​។​

 

​ប្រភពពី​លោក​មេភូមិ​បាន​បញ្ជាក់ថា សាច់រឿង​បុរស​ជា​ប្តី​ត្រូវ​សា​ហាយ​ប្រពន្ធ​នឹង​ម្តាយក្មេក​វ៉ៃ ហើម​ស្មារ និង​ជើងដៃ នៅពេលដែល​ពួកគេ​រារាំង​រូបគេ​មិន​ឲ្យ​ចូល​ផ្ទះ​នោះ គឺ​រូបគេ​ចេញពីផ្ទះ​ទៅធ្វើ​ចម្ការ​ឆ្ងាយ​នៅឯ​ត្រពាំង​ផ្លឹ​ស ក្នុងព្រៃ​ជ្រៅ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

 

​បុរស​ជា​ប្ដី​បាន​រៀបរាប់ថា រូបគេ​បែក​ពី​ប្រពន្ធ​យូ​ក៏​សម្រេចចិត្ត​មក​ផ្ទះ​ដើម្បី​ជួប​ប្រពន្ធ មិន​នឹកស្មាន​ដល់​ថ្នាក់​ប្រពន្ធ​យក​ប្រុស​មក​ដេក​ផ្ទះ​ក្នុង​បន្ទប់​ហើយ​ឲ្យ​សា​ហាយ វាយ​រូបខ្ញុំ​ជា​ប្តី​ដូច្នេះ​សោះ បើ​កុំ​បាន​ខ្ញុំ​ដាក់ពាក្យ​ប្តឹង​មេភូមិ​ទុក ទើបបាន​ពួកគាត់​មកជួយ​ទាន់ពេល​កុំ​អី​ត្រូវស្លាប់​ក៏​មិនដឹង​ដែរ​។​

 

​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​ខាងក្រោយ​គឺ ៖ ស្ត្រី​វ​យ័​១៧​ឆ្នាំ​បាន​ឆ្លើយ​ដោះសារ​ប្រាប់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​២​ធ្នូ​ថា បុរស​ឈ្មោះ ប្រុ​ញ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ត្រូវ ជា​បងប្អូន​ទេ​។ តែ​លោក​ប្រុ​ញ ជា​សា​ហាយ​វិញ បាន​បដិសេធថា មិនមាន​ជាប់​សាច់ឈាម​បងប្អូន​អី​ទេ​គ្រាន់តែ​ស្គាល់គ្នា​បាន​ជិត​មួយខែ​តែប៉ុណ្ណោះ​៕

29-8-2016

 

Leave a Reply

(*) Required, Your email will not be published