ចង់បាន​សុដន់​ធំ បន្លំ​ខ្លួន​ជា​អ្នករកស៊ី​ផ្លូវភេទ មានឱកាស​ឆ្លៀត​លួច​ទ្រព្យ​ម៉ូយ​

, , Leave a comment

​ខេត្តសៀមរាប : ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​លួច​ខ្សែក​ភ្ញៀវ​នៅក្នុង​ស​ណ្ឋា​ការ​ឌឺ​ព្រី​ន​អង្គរ យកទៅលក់​នៅ​ប​ប្រទេស​ថៃ យកលុយ​កែ​សុដន់​ឲ្យ​ធំ និង​ដើរ​ស៊ីចាយ​។ ករណី​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ថ្ងៃទី​២៦​ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​

 

​គួររម្លឹកថា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ជនជាតិ​បារាំង​ម្នាក់ ស្នាក់នៅ​សណ្ឋាគារ ឌឺ​ព្រី​ន​អង្គរ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បាន​ហៅ​ជនសង្ស័យ​ខាងលើ ទៅ​គេង​ជាមួយ​ប៉ុន្តែ​ភ្ញៀវ​បរទេស​នោះ មិនបាន​គេង​ជាមួយ​នោះទេ តែ​បាន​ឲ្យ​លុយ ទៅ​ជនសង្ស័យ ចំនួន​៥​ដុល្លារ​។ បន្ទាប់មក​ជនសង្ស័យ​បាន​ដើរកាត់​បន្ទប់ បុរស​ម្នាក់​ដែល​ដេក​ចំហរទ្វារ ដោះ​ខ្សែក មាស​ទំងន់​ប្រាំ​តំឡឹង និង​បន្តោង​ព្រះ​បីរ​អង្គ​ដាក់ លើ​តុ​ក្បែរ កន្លែងដេក ឃើញ​ឱកាសល្អ ក៏​លួច​យក ហើយ​គេចខ្លួន ទៅ​ប្រទេស​ថៃ លក់​ក្នុងតម្លៃ ៥៨០០០​បាត ពេល​ត្រឡប់មកវិញ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។​

 

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សុខ សីហា ហៅ​មី​ការ​យួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ក្រោយ​ឃាត់ខ្លួន ដកហូត​វត្ថុតាង លុយ​ដុល្លារ ២៦៥$ លុយ​បាត​៨០០០​បាត និង​បន្តោង​ព្រះ​ចំនួន ពីរ​អង្គ ប្រគល់​ឲ្យ​បុរស​ជនរងគ្រោះ​វិញ​៕

29-8-2016

 

Leave a Reply

(*) Required, Your email will not be published