លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនបង្ក្រាបមេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត ដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញជួញឈើ ប្រណិតខុសច្បាប់ពីរនាក់ប្តីប្រពន្ឋគឺប្តីឈ្មោះទូចប្រពន្ធឈ្មោះណាតនៅតែដំណើរ

ការយ៉ាងរលូន ពុំមានសមត្ថកិច្ចណាបង្ក្រាបឡើយ ។

បានដឹកជញ្ជូនឈើសឹងរាល់យប់ថ្ងៃគឺដឹកឈើប្រណីតតាមរថយន្តម៉ាកធុនត្រាក្នុង ១ថ្ងៃមិនតិច១០គ្រឿងចេញពីស្រុកវ៉ើនសៃឆ្លងកាត់ស្រុកអូរជុំមកស្តុកទុកនៅឃ្លាំង ចំនួន២ មានទីតាំងស្ថិតនៅភូមិថ្មី អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីចែកចាយបន្តអោយឈ្មួញក្នុងក្រុងបានលុង នឹងដឹកជញ្ជូនបន្ត តាមរយៈរថយន្តស៊ាំយ៉ុង ឆ្ពោះទៅកាន់ប្រទេសវៀតណាម យ៉ាងរលូនដោយមិន មានបញ្ហាអ្វីឡើយ។ដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវ និងជំនាញ រដ្ឋបាលព្រៃឈើ មានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិន ដែលបង្ក្រាបបានម្តងណាទេ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះបានធ្វើកម្មភាពដឹកជញ្ជូន ឈើប្រណិតយ៉ាងសកម្ម តាមរថយន្តម៉ាកធុនត្រា ក្នុង១ថ្ងៃមិនតិច១០គ្រឿងដឹក ចេញ ពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ មកស្តុកទុកនៅឃ្លាំងចំនួន២ មានទីតាំង ស្ថិតនៅភូមិថ្មីអូរមៀតសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ដើម្បីចែក ចាយបន្ តអោយឈ្មួញក្នុងក្រុងបានលុង ដឹកបញ្ជូនបន្តតាមរយៈរថយន្តស៊ាំយ៉ុង តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ តាមច្រក របៀង ភូមិភិៈ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅ លក់អោយឈ្មួញ នៅប្រទេសវៀតណាម។ គឺមិនលោះថ្ងៃណាឡើយ ទាំងពេល ភ្លៀងខ្លាំងមានរន្ទះបាញ់ឬខ្យល់ព្យុះ ក៏ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះនៅតែធ្វើការ ដឹកជញ្ជូនយ៉ាងរលូនបំផុត។ ពុំឃើញមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ធ្វើការទប់ ស្កាត់និងបង្កាបសោះឡើយ។ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដូចជា សមត្ថកិច្ចប៉ូលីស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងទេ។ គឺទី១ ដោយសារតែឈ្មួញជួញឈើពីរនាក់ប្តីប្រពន្ឋរូបនោះមានលុយបិទមាត់សមត្ថកិច្ច អស់ទាំងនោះ និងទី២ ឈ្មួញជួញឈើ ពីរនាក់ប្តីប្រពន្ឋរូបនោះ អួតអាងប្រាប់ គេ ថា ខ្លួនជាសាច់ញាតិលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

 

លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងសមត្ថកិច្ចច្រកព្រំដែន មិនដឹងជា ទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុប ឃិតឲ្យ ឈ្មួញជួញឈើប្រណិតខុសច្បាប់ ពីរនាក់ប្តីប្រពន្ឋ គឺប្តីឈ្មោះទូច ប្រពន្ធ ឈ្មោះណាត ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ធ្វើមិនដឹងមិនឮ ទុកឱកាស ឲ្យធ្វើ អី្វៗ តាមតែអំពើចិត្តដោយមិនដែលឮមាត់ ឮ.ក សូម្បីតែបន្តិច៕

T-11-30-15-ff-full

14124210_129875334128944_1436215572_o copy 14171953_129875350795609_970474223_n copy

 

 

Leave a Reply

(*) Required, Your email will not be published