ឃោរឃៅ ! វ៉ៃជាន់ក ក្មេងស្រី បង្ខំនាងឲ្យដេកជាមួយ ជនជាតិថៃ នៅសណ្ឋាគារម្កុដពេជ្រ ខេត្តប៉ៃលិន

, , Leave a comment

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១កន្លះនាទីរំលងអធ្រាត្រ រហូតដល់ម៉ោង៣ជាង ទៀបភ្លឺថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ នៅភូមិផ្សារ

ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។នារីវ័យក្មេងម្នាក់បានរងរបួសដៃ ជើងបែកមាត់និងជាំពេញខ្លួនដោយត្រូវស្ត្រីមេការឃោរឃៅហាង«រាត្រីបាត់ដំបង» ចាប់ក្របួចសក់ និងវាយដំនៅក្នុងបន្ទប់ ភោជនីយដ្ឋានកាស៊ីណូម្កុដពេជ្រ ដោយ សារ តែបង្ខំនាងឲ្យដេកជាមួយភ្ញៀវជនជាតិថៃ តែនាងមិនព្រម ។

 

ប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ ម៉ុនស្រីនាង អាយុ២៤ឆ្នាំជានារីបម្រើការងារ នៅក្នុងហាង«រាត្រីបាត់ដំបង»រស់នៅភូមិអូរដំបងពីរឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបងបានឱ្យដឹងថា មុនពេលកើតហេតុមេការហាង «រាត្រីបាត់ដំបង» ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង។បានបបួលនាងឱ្យជិះរថយន្តជាមួយដោយធ្វើដំណើរពីខេត្តបាត់ ដំបង ទៅលេងនៅខេត្តប៉ៃលិន ហើយក៏ចូលទៅក្នុងសណ្ឋាគារកាស៊ីណូម្កុដពេជ្រ ដោយនាំគ្នាផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ ។

លុះពេលផឹកស៊ីរហូតដល់ស្រវឹងស្រាប់តែស្ត្រីមេការនោះបានបង្ខំឱ្យនាង ទៅដេក ជាមួយភ្ញៀវជនជាតិថៃតែដោយសារនាងមិនព្រមក៏ប្រកែកគ្នាចុះឡើងៗ ទើបស្ត្រី ខាងលើនោះ បានស្ទុះទៅចាប់បោចសក់ និងវាយជាច្រើនដៃ ហើយជាន់ក ស្ទើរ ដាច់ខ្យល់ស្លាប់ ។ ពេលនោះដោយឃើញថា មិនអាចស៊ូវទ្រាំបានក៏ប្រាប់ថា នាង យល់ព្រម ទៅដេកជាមួយជនជាតិថៃហើយ ទើបស្ត្រីដៃដល់បន្ទូរដៃ រួចនាងក៏ស្ទុះ រត់ចេញទៅក្រៅស្រែក ហៅឱ្យគេជួយតែម្តង។រហូតដល់ព្រឹកថ្ងៃកើតហេតុ នាងក៏ សម្រេចចិត្តទៅដាក់ពាក្យប្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តប៉ៃលិន តែ ម្តង ដើម្បីចាត់ការតាមច្បាប់ ៕

1311aa2e-b09c-4bbb-bed9-ab84cc795507 copy b9fd7537-e31f-4cad-95c9-70713ea8f930 copy

 

 

Leave a Reply

(*) Required, Your email will not be published