រាជធានីភ្នំពេញ : បន្ទាប់ពីបង្ហោះរូបភាពឯកជនលើគ្រែជាមួយគូសេ្នហ៍របស់ខ្លួនសម្ញែងមិត្តភក្តិដោយដាក់ចំណងជើងយ៉ាងស្រទន់ ផ្អែមល្ហែមថា៖«ខ្ញុំគ្រាន់តែចង់ដឹងថា ធ្វើយ៉ាងនេះខុសដែរអី ?» បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុករិះគន់ព្រោងព្រាត។ ប៉ុន្តែអ្វីដែលមិនអស់ចិត្តគណនីឈ្មោះ Duch Chantrea មិនបានរាងចាល គឺនាងបានបង្ហោះរូបភាពស្រើបស្រាលជាមួយដៃគូស្នេហារបស់នាងនៅលើគ្រែបន្តទៀត ដោយដាក់ចំណងជើងរបៀបឌឺដងថា "មួយទៀតមើល ល្បីទៀតអត់ ?"។
ការបង្ហោះរូបភាពស្រើបស្រាលនៅលើគ្រែ ជាមួយគូស្នេហ៍របស់នាងជាលើកទី២របស់នាង ត្រូវបានព្រនង់មិត្តអ្នកលេងបណ្តាញសង្គមខ្លះបាន បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃថា៖«ពាក្យចាស់លោកពោលថា ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីខូច ពិតជាមិនខុសមែន ។ ធើខុស នាំគ្នាធើទៀត តែបើគិតថា មិនទាន់សូវល្បីទេ សូមធើ Post បន្ត ! ពិតជា Duch Chantrea មែនហ្ន»។
ទោះយ៉ាងណាក៏ដោយបន្ទាប់ពីបង្ហោះរូបអាក្រាតរបស់នាងជាមួយគូស្នេហ៍នៅលើគ្រែដ៏ស្រើបស្រាលជាលើកទី២ ដើម្បីចង់ល្បីរួចមក គណនីឈ្មោះ Duch Chantrea ដែលបាន "ល្បីដូចបំណង" នោះបានបាត់ខ្លួនពីក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមហើយ ដោយបន្សល់ទុកនូវរូបភាពនៃរឿងអាស្រូវអតីតកាលប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះស្រាប់តែ គណនីមួយឈ្មោះ “ចក្រភព ខ្មែរ” បានយករូបភាពកាលពីអតីតដែលនាងកំពុងតែល្អូកល្អិននឹងគ្នា និង រូបភាពដែលនាងបានអារដៃសម្រក់ឈាមដែលបង្ហាញនូវទុកសោក ដោយផ្សាភ្ជាប់ទៅនឹងគណនីខាងនេះវិញ៕ គណនីរបស់នាង https://www.facebook.com/charles.eekp/posts/496580577165923