សារ​វិជ្ជមាន ​ជួយ​បង្កើន​មុខងារ​រាងកាយ ​មនុស្ស​ចាស់

, , Leave a comment

16-7-2015

​សារ​មិន​សុទ្ធតែ​មិនល្អ​នោះទេ​។ អ្នកស្រាវជ្រាវ​នៅ​សាលា​សុខភាព​សាធារណៈ Yale បាន​រកឃើញថា ប្រសិន​យើង​ប្រើប្រាស់​វា​ដើម្បី​ផ្ដល់​ពន្លឺ​ជា​វិជ្ជមាន​ស្ដីពី​វ័យ​ចំណាស់ មនុស្ស​ចាស់ អាច​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន ពី​ការធ្វើ​ឲ្យ​ប្រសើរឡើង​មុខងារ​រាងកាយ​។​

 

​អ្នកដឹកនាំ​ការសិក្សា​នេះ​លោកស្រី បេ​ក​កា ឡេ​វី (Becca Levy) ជា​ជំនួយការ​សាស្ត្រាចារ្យ និង​នាយក​នៃ​ទីចាត់ការ​វិទ្យាសាស្ត្រ​សង្គម​និង​ឥរិយាបថ និយាយថា​៖«​គោលបំណង​នៃ​ការសិក្សា​នេះ ដើម្បី​ឲ្យ​មនុស្ស​ចាស់​ជម្នះ​រាល់​ផ្នត់គំនិត​អវិជ្ជមាន​នានា​ដែល​ពួកគេ​ទទួលបាន​នៅក្នុង​សង្គម​»​។​

 

​នៅក្នុង​ការសិក្សា​នេះ លោកស្រី ឡេ​វី និង​ក្រុម​របស់​ការងារ​របស់​គាត់ បានធ្វើការ​ជាមួយ​អ្នកចូលរួម​ចំនួន​១០០​នាក់ ដែលមាន​អាយុ​ជា​មធ្យម​៨១​ឆ្នាំ មកពី​ទីក្រុង ញ៉ូ​វ ហា​វិ​ន​។ អ្នកចូលរួម​ត្រូវបាន​តម្រូវ​ឲ្យ​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ដើម្បី​មើល​ពាក្យ​ដែល​លោត​ឡើង​យ៉ាង​លឿន​លើ​អេក្រង់ សម្រាប់ធ្វើ​ការស្វែងយល់​ដោយ​ខ្លួនឯង​។ សារ​វិជ្ជមាន​ដូចជា​ពាក្យ “​ស្វាហាប់​” និង “​គំនិត​ច្នៃប្រឌិត​”​។​

 

​លទ្ធផល​បង្ហាញថា ក្រុម​អ្នកចូលរួម​ដែល​បាន​មើល​សារ​ទាំងនេះ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ​បាន​ប្រសើរឡើង​។ ពួកគេ​មាន​តុល្យភាព​រាងកាយ​រហូត​ដល់​៣​សប្ដាហ៍ បន្ទាប់ពី​ការអន្តរាគមន៍​បានបញ្ចប់ និង​ផ្នត់គំនិត​វិជ្ជមាន នៃ​ការ​វ័យ​ចំណាស់​របស់​ពួកគេ​ក៏មាន​ភាពរឹងមាំ​ជាង​មុន​ផងដែរ​។ លោកស្រី​បណ្ឌិត ឡេ​វី បាន​សាទរ​អំណរ​ចំពោះ​លទ្ធផល​នេះ ពីព្រោះ​ការសិក្សា​កាលពីមុន​បាន​បង្ហាញថា ផ្នត់គំនិត​អវិជ្ជមាន​អំពី​ភាព​ចាស់​អាចធ្វើ​មុខងារ​រាងកាយ​ចុះខ្សោយ​។ ការសិក្សា​នេះ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ រាងកាយ​Psychological Science៕

 16-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published