កូនចៅលោក ចាន់ វា់ន់ធឿន ប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តកំពង់ធំ ប្រដេញឡានដឹកឈើយកលុយ និងទំនិញគេចពន្ឋ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តកំពង់ធំ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ ទាំងតូច ទាំងធំ បានសម្តែងការ មិនសប្បាយចិត្តចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច ក្រសួង

មហាផ្ទៃដែលមានឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ ជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តកំពង់ធំរៀបកម្លាំងឈរជើងចាប្រដេញ និងស្ទាក់ឲ្យឡានដឹកឈើចូលបង់លុយតាមដងផ្លូវជាតិ គ្រប់ច្រកល្ហក យ៉ាងប្រសេចប្រសាច មិនដែលក្រែងញញើត ពីចំណាត់ការ របស់ អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ។ ហើយអ្វីដែលក្រុមនោះធ្វើកំពុងអនុវត្តន៍ ក៏ផ្ទុយពីខ្លឹមសារដែលមាន ចែងក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

 

មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជា របស់លោកប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលប្រចាំខេត្តកំពង់ធំ ភាគច្រើនចាត់តាំង ឲ្យមន្ត្រីស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀតបានប្រើអ្នកភូមិឲ្យចុះប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផលដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិត កម្លាំងនគរបាលសេដ្ឋកិច្ច ទាំងនោះ បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាន នរណាហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែ ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ មានឥទ្ធិពលធំធេងណាស់ ។

 

មន្ត្រីសាលាខេត្តកំពង់ធំបានឲ្យដឹងថា ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តកំពង់ធំ មិនដឹងថា ចំណាយលុយក្នុងមួយខែប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខ នៅលើទឹកដីខេត្តកំពង់ធំទើប គាត់មានអំណាចដាក់ពង្រាយ មន្ត្រីប្រចាំការទាំងយប់ទាំងថ្ងៃ ប្រើអំណាច ជំរិតយកលុយពីអ្នកដឹកឈើបន្តិចបន្តួច និងពីប្រជាពលរដ្ឋ ដែលដឹកឈើ យកទៅសាងសង់ផ្ទះសម្បែង ដោយពុំមានការយោគយល់ បន្តិចណាឡើយ។

 

ប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងនៅចំណុចអូរខ្លែងឆក់ចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ តែងតែប្រើប្រាស់រថយន្តសម្រាប់ប្រដេញ តាមរថយន្តដឹកទំនិញ ឬឈ្មួញដឹកឈើ ដែលមិនឈប់បង់លុយឲ្យពួកគេ។

 

មានការរិះគន់ចំៗទៀត ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ កំពុងប្រើអំណាចជំរិត យក លុយពីអ្នកដឹកឈើបន្តិចបន្តួច និងពីប្រជាពលរដ្ឋដែលដឹកឈើយកទៅសាងសង់ផ្ទះសម្បែងឬពេលខ្លះសូម្បីបងប្អូនប្រជាពលរដ្ឋ គ្រាន់តែដឹកអាចម៍មាន់-គោ យកទៅធ្វើជីដាក់ដំណាំ ក៏ក្រុមរបស់ ឈ្មោះ ហួត តឿ ប៉ូលីសបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចេញរថយន្តតាមប្រដេញឲ្យចូលបង់លុយ ចំនួន២ម៉ឺនរៀល ឬ៤ម៉ឺនរៀល ផងដែរ បើទោះបីជាដឹងថាប្រជាពលរដ្ឋ ដឹកត្រឹមអាចម៍ មាន់-គោ មិនមែនជាទំនិញ ដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ ៕

311

 

 

Leave a Reply

(*) Required, Your email will not be published