លោក ច​ន្ទ័ សុផល មើល​រំ​ល​ង​​ល្បែ​ង​ភ្នា​ល់​​ទឹក​ភ្លៀ​ង​​ដុះ​​ស្លែ​​​នៅ​​ខេ​​ត្ត​បាត់​​ដំ​ប​ង​​ ផ្តើម​ចេញ​ពី​​អំ​ពើ​​ពុ​ក​រលួ​​យ​​​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ល្បែងភ្នាល់​ទឹកភ្លៀង ដែល មាន​ទីតាំង​ធំ​នៅ​ភូមិ​ស្រែ​១០០ សង្កាត់​ស្រែ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុង​ពង្រឹង​សាខា​ភ្នាល់​

នៅ​គ្រប់ ផ្សារ​ទូទាំង​ខេត្តបាត់ដំបង​តែ ម្តង ។ 

 

ប្រភពពី​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ជាទូទៅ​មេ​ល្បែង​ទឹកភ្លៀង ចាប់ផ្ដើម​លេង​ជា​ផ្លូវការ​នៅ​ខែឧសភា ហើយក៏​ចាប់ផ្ដើម​បង់ប្រាក់​ទៅ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ដើមខែ​នេះដែរ រួមមាន​សមត្ថកិច្ច​គ្រ​ប់​ស្ថាប័ន អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត រួមទាំង​ស្ថាប័ន​តុលាការ​ផង​។​ការបើក​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​នេះ មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ ដោយ​ក្នុង​មួយថ្ងៃ​ថៅកែ​ទីតាំង ​អាច​រកចំណូលបាន​ប្រហែល មួយ​លាន​ដុល្លារ​អាមេរិក​។​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ ខេត្តបាត់ដំបង​ដែល​បង្កើត​កន្លែង ភ្នាល់​ដូច​ការិយាល័យ​ទៅហើយ នោះ​គ្មានអ្វី​ជា​អាថ៌កំបាំង សម្រាប់​បិទបាំង​ភ្នែក​សមត្ថកិច្ច នគរបាល​ក្រោម​អំណាច​លោក ស ថេត ស្នងការ​ប៉ូលីស​ខេត្ត​ទៀត​បាន​នោះទេ ប្រ សិន​បើ​គ្មាន​ការឃុបឃិត​ដើម្បី​តែ​ផល​
​ប្រយោជន៍ ។ប្រសិនបើ​ស្ថាប័ន​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​ក្រោម​អំណាច​លោក ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ វណ្ណៈ មិន បាន​សើម​មាត់​ក៏​មិន​អាចឱ្យ​ដំ ណើ​រការ​ល្បែងភ្នាល់​ទឹកភ្លៀង ប្រព្រឹត្តទៅបាន​ដោយ​រលូន​ដូច សព្វថ្ងៃ​នេះដែរ ។

​ពិតណាស់ថា​គោ​លន​យោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព គឺ តម្រូវឱ្យ​បំបាត់​ល្បែង ស៊ីសង គ្រប់​ប្រភេទ ព្រោះ​ល្បែង​ស៊ី សង​ជា​ប្រភព​នៃ​ការបង្ក​ឱ្យមាន ករណី​ចោរ កម្ម លួច ឆក់ ប្លន់ ប្រ៊់​ដាប់​អាវុធ​ថែម​ទៀតផង ។ ចុះបើ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ដែល​កំណត់​ ដោយ​ក្រសួងមហាផ្ទៃ​ត្រូវបាន អាជ្ញាធរខេត្ត​ក្រោម​អំណាច លោក ប្រាជ្ញ ច័ន្ទ មាន​តួនាទី ពិសេស​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បិទ​ភ្នែក​ធ្វើ​មិនឃើញ បទល្មើស​ប្រឆាំង​ទៅនឹង​គោល នយោបាយ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ដើម្បី​តែ​ផលប្រយោជន៍ ទៅហើយនោះ សួរថា ប្រសិទ្ធ ភាព​នៃ​គោល នយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​ដល់​ភូមិ ឃុំ មាន​សុវត្ថិភាព​​មាន ន័យ​អ្វី​ទៅ​?​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​វក់​នឹង​ល្បែងស៊ីសង បាន​បែកគំនិត​ទៅ​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ខ្ចីបុល​អ្នកដទៃ យកទៅ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ធ្វើ​ឲ្យ​ស្ថានភាព​គ្រួសារ​កាន់តែ​ក្រីក្រ​លើស​ដើម​ទៅទៀត​។ វង់ល្បែង​ស៊ីសង​ទាំង នោះ មាន​ដាក់​ភ្នាល់​លុយកាក់​ដល់​ទៅ​រាប់លាន​រៀល អ្នកខ្លះ​ពេល​ឈ្នះ​បាន​លុយ​សប្បាយ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​ថ្ងៃ​ខ្លះ​ចាញ់ល្បែង​យ៉ាង​ស្ពឹក​មុខ​ទៅវិញ​រករឿង​ឈ្លោះ​វាយតប់​ប្រពន្ធ​កូន បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ខ្លះទៀត​លក់​គោ ក្របី យកទៅ​សងបំណុល​ដោយសារតែ​វក់​នឹង​ល្បែងស៊ីសង​។​


​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​ ច​ន្ទ័ សុផល ជាអភិបាលខេត្តបាត់ដំបង មេត្តា​ បើកភ្នែក​ពិនិត្យមើល​ភាព​អសកម្ម​ និង​ភាពមិនប្រក្រតី​របស់​ស​ម​ត្ថ​កិច្ច​និង​ដែល​មិន​បង្ក្រាប​ល្បែង​ឡើងវិញ​ផង ព្រោះថា ភាពអនាធិបតេយ្យ​នៃ​ការរីក​រាលដាល​បន​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។ ដូច្នេះ​មិនគួរ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោម យក​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទៅ ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ​៕ 

31e4a6add65bdf392714019dadebf539 V_0311 V_0312

 

 

Leave a Reply

(*) Required, Your email will not be published