សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​លួច​យក​ធុងបាស់ ព្រោះតែ​ម្ចាស់​មានការ​ធ្វេសប្រហែស

, , Leave a comment

រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពួកគេ​បានធ្វើ​សកម្ម​លួច​យក​ធុងបាស់​និង​អាំ​ភ្លី​ក្បាល​ចាក់​ឌី​សបាន​ហើយ​តែ​រត់​មិន​រួច​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

11-2-2016 (2)

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជ​នស​ង្ស័​មានឈ្មោះ កុយ សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​មច្ឆា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​ត្នោត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ម្នាក់ទៀត​ឈ្មោះ គ្រុយ គឹម​ស្រ៊ុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​តែ​បៃតង ស្នាក់​នៅផ្ទះ​លេខ​២៧A ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែក​ដើមបណ្តឹង​មានឈ្មោះ ឈុំ ឈាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អនុ​ប្រធានភូមិ​អូ​បែកក្អម ស្នាក់​នៅផ្ទះ​លេខ​៣៦៤ ក្រុម​៦ ភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

11-2-2016

​បើតាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា រូបគាត់​បាន​ទុក​សម្ភារៈ​ភ្លេង​មានដូចជា​ធុងបាស់​២​គ្រាប់ អាំ​ភ្លី​១ ក្បាល​ចាក់​ឌី​ស​១ តេ​ឡេ​១ និង​ក្បាល​មីក្រូហ្វូន​ចំនួន​២ ទុក​លើផ្ទះ​ជាន់​ទី​១ ទុក​គ្រាន់​ច្រៀង​លេង​ថ្ងៃ​ចូលឆ្នាំ​ចិន ហើយ​មិនទាន់បាន​យកមក​ក្រោម​វិញ លុះដល់​យប់កើតហេតុ​រូប​គាត់​មិនបាន​បិទទ្វារ​ផ្ទះ​ខាងលើ​ទេ​ទើប​ក្រុមចោរ​ងាយស្រួល​ក្នុងការ​លួច​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​កម្លាំង​ល្បាត​បានធ្វើការ​នៅ​ចំណុច​ខាងលើ ក៏មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុងតែ​ជញ្ជូន​ធុងបាស់​ចេញពីផ្ទះ​ខាងលើ និង​បាន​ហៅ​ម៉ូតូឌុប​ជិះ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ដែល​ធ្វើ​ល្បាត​បាន​ទៅដល់​ឃើញជាក់ស្តែង​ក៏​ឃាត់ខ្លួន​តែម្តង​។​

 

​តាម​ការឆ្លើយ​សារភាពរ​សប់​ជនសង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​វត្ថុតាង​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ​៕

11-2-2016 (1)

 

Leave a Reply

(*) Required, Your email will not be published