វិធី​ការពារ កុំឱ្យ​កើតមាន​ការ​គេង ស្រមុក​

, , Comment closed

10-2-2016

សុខភាព៖ មនុស្ស​ភាគច្រើន​មាន ការយល់ច្រឡំ​ថា ការ​គេង​ស្រមុក​គឺជា ផ្នែក​មួយ​ដែល​ជំរុញ​ឱ្យ មនុស្ស​គេង​បាន យ៉ាង​ស្កប់ស្កល់ ប៉ុន្ដែ​នេះ​ជាការ​យល់ ខុស​ទាំងស្រុង​។ ព្រោះ​ការ​គេង​ស្រមុកនេះ​កើតមានឡើង​ដោយសារការ​ដុះ​សាច់​ក្នុង​បំពង់ក រលាក ឬ​ស្លេស្ម​។ វា​ធ្វើឱ្យ​លោកអ្នក​គេង ស្រមុក​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់ និង​បង្ក​ការរំខាន​ដល់ អ្នកដទៃ​ទៀតផង (​ដោយសារ​សម្លេង ស្រមុក​)​។​

ខាងក្រោម​នេះ គឺ​ការពន្យល់​របស់ លោក​សាស្ដ្រាចារ្យ មហា​បរិ​ញ្ញា កាំ​ង ស៊ វេជ្ជបណ្ឌិត​ប្រតិ​ប​ត្ដិ មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ សូ​វៀត អំពី​ការ​គេង​ស្រមុក ដើម្បីឱ្យ​លោកអ្នក នាង​កញ្ញា​បាន​ជ្រាប និង​យល់​កាន់តែច្បាស់ អំពី​បញ្ហា​នេះ​។​

ការ​គេង​ស្រ​មុកជា​អ្វី​?

​ការ​គេង​ស្រមុក បើ​និយាយ​តាម​ភាសា បច្ចេកទេស​គេ​ហៅថា ជា​ជម្ងឺ​ស្ទះ​ផ្ល្លូ​វ​ដង្ហើម ដែល​ស្ដែង​ជា សញ្ញា​ស្រមុក និង​សញ្ញា​ដាស់ ច្រងេងច្រងាង​ដោយ ស្ទះ​ផ្ល្លូ​វ​ដង្ហើម ហើយ​មាន​ភាព​សឺៗ នៅពេល​ថ្ងៃ​(​ដូចជា​ងងុយ​ខ្ល្លាំ​ង​)​។ ដូចនេះ​អាច​និយាយបានថា ជម្ងឺ​វិបត្ដិ​ផ្ល្លូ​វ​ដង្ហើម ឬ​ជម្ងឺ​វិបត្ដិ​ដំណេក​នេះ គឺជា​ការ​អត់​ដកដង្ហើម លើសពី​១០​វិនាទី ពេល​សម្រាន្ដ​។​

មូល​ហេតុដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​គេង​ស្រមុក​

​ដោយសារ​មានការ​ត្បៀត​ផ្លូវដង្ហើម ជាពិសេស​ផ្លូវដង្ហើម​ដែល​ខ្វះ​អុកស៊ីសែន ហើយ​ជួនកាល​អាច​ដាស់​ឱ្យ​ភ្ញាក់​ពី​ដំណេក​ភ្លាមៗ​។ វិបត្ដិ​នេះ​ចែកជា​ជា​បី​ប្រភេទ​គឺ ៖

១ . ការស្ទះ​ផ្ល្លូ​វ​ដង្ហើម​លើស ពី​១០​វិនាទី ហើយ​វា​ចែកចេញ ជា​២​ទៀត​
• ទម្រង់​ថ្គាម​មិនធម្មតា ឬ​រួម​តូច​
• ដោយសារ​មានការ ដុះ​សាច់​ក្នុង​បំពង់ក រលាក ស្លេស្ម និង​ជម្ងឺ​ផ្សេងៗ​ទៀត​។​

២ . ការ​អត់​ដកដង្ហើម​អាច បង្ក​មាន​ផលប៉ះពាល់ ទៅដល់​ខួរក្បាល​។ ហើយ​បញ្ហា​នេះ​អាច​បណ្ដាល ឱ្យ​កើត​មាននូវ ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺសរសៃប្រសាទ ជម្ងឺ​ផ្លូវ​ចិ​ត្ដ ជម្ងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល ជម្ងឺរបេង​ស្រោមខួរ ឬ​ជម្ងឺ​ផ្សេងៗ​ទៀត​។​

៣ . ការដកដង្ហើម​មិន​គ្រប់គ្រាន់ អាចបង្កើត​បានជា​ជម្ងឺ រលាក​ផ្លូវដង្ហើម រ៉ាំរ៉ៃ ជម្ងឺ​ហើម​សួត ហើយ​កត្ដា​ទាំងនេះ កើតមាន​ដោយសារ លោកអ្នក​ជក់បារី ឬ​ធាត់​ពេក ជាហេតុ​ធ្វើឱ្យ មេរោគ​ផ្សិត​ដែលមាន​នៅក្នុង បំពង់ក​ដុះ​ជា​សាច់ ឬអ្វី​ផ្សេងៗ​ទៀត និង​ធ្វើឱ្យ​អុកស៊ីសែន ចូល​មិនបាន​គ្រប់គ្រាន់​។​

ផលប៉ះពាល់​នៃ​ការ​គេង​ស្រមុក​

​ផលប៉ះពាល់​ពិតជា​អាច កើតមាន​ទៅគ្រប់​សរីរាង្គ ដោយសារ​ភាពខ្វះ អុកស៊ីសែន និង​ឆាប់​ទទួល​ជម្ងឺ​ផ្សេងៗ​។ ដូច្នេះ​ការ​គេង​ស្រមុក​អាច បណ្ដាលឱ្យ​លោកអ្នក កើតមាន​ជម្ងឺលើសឈាម ជម្ងឺមហារីក និង​ជម្ងឺ​ដទៃទៀត​។​

វិធី​ការពារ​កុំឱ្យ​កើតមាន​ការ​គេង​ស្រមុក​

​លោកអ្នក​ត្រូវ​ព្យាបាល ឬ​កែ​ភាពមិនប្រក្រតី ដូចជា​ធ្មេញ​មាន​ភាព​កកិត​គ្នា ជម្ងឺ​ក្នុង​មាត់ ជម្ងឺ​ផ្លូវដង្ហើម​ជាដើម​។ លោកអ្នក​មិនត្រូវ​បង្ក ឱ្យ​កើតមាន​នូវ​ជម្ងឺ​ផ្សេងៗ ដែលនាំឱ្យ​ខ្វះ​អុកស៊ីសែន ដូចជា​ការជក់បារី ធូលី​ដី ឬ​ស្រូបយក​សារធាតុ ដែល​បណ្ដាល ឱ្យ​កើត​ជាការ​រលាក ផ្លូវដង្ហើម​នេះ​។ លោកអ្នក​គួរតែ​ការពារ ជាមុនសិន​នូវ​រាល់ ជម្ងឺ​ផ្លូវដង្ហើម ដូចជា​ហឺត ហើម​សួត ផ្ដាសាយ និង​លើសឈាម ប៉ុន្ដែ​លោកអ្នក​គួរតែ ប្រញាប់ប្រញាល់ ទៅ​ចាក់​ថ្នាំ​បង្ការ ជាមុនសិន ដើម្បី​កុំឱ្យ​កើតមាន បញ្ហា​ដែល​កើតមាន ឡើងដល់​លោកអ្នក​។​

 

​ចំពោះ​លោកអ្នក​ដែល កើតមាន​នូវ​ការ​គេង ស្រមុក​នេះ​អាច ប្រើ​ម៉ាស៊ីន ឬ​ប្រដាប់​ដកដង្ហើម ដើម្បី​បំបាត់​នូវ​ការ​ស្រមុក​នេះ ព្រោះ​វា​ជួយ​ឱ្យ​លោក អ្នក​គេង​បាន​ស្កប់​ដូច មនុស្ស​ធម្មតា និង​អាច​ចៀស​ផុតពី ផល​លំបាក​ផ្សេងៗ​។​

10-2-2016 (1)

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា​

​លោកអ្នក​ដែល​កើត មាន​បញ្ហា​ការ គេង​ស្រមុក​នេះ គួរតែ​ប្រញាប់ប្រញាល់ ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ជំនាញ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ចៀសវាង​កុំឱ្យ កើតមាន​បញ្ហា​នានា ដូច​បាន​រៀបរាប់ ខាងលើនេះ​។ ហើយ​លោកអ្នក​មិនត្រូវ ប្រើប្រាស់​នូវ​សារធាតុ ឬ​ឱសថ ផ្សេងៗ​ដោយ​ចិ​ត្ដ​ឯង នោះទេ ប្រសិនបើ​ធ្វើបែបនេះ វា​កាន់តែ​ធ្វើឱ្យ​សភាព នៃ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ ជាងនេះទៀត​៕ បុរស​ស៊ី​វិ​ល័យ​