ស្លាប់​មនុស្ស​ជាង​១០​នាក់ និង​រាប់សិប​នាក់​រងរបួស ខណៈ​រថភ្លើង​បុក​គ្នា​ក្នុងប្រទេស​អាល្លឺម៉ង់​

, , Leave a comment

​អាល្លឺម៉ង់ : គ្រោះថ្នាក់​ចរាចរណ៍​រថ​ភ្លើង​បុក​គ្នា​នៅ​តំបន់​បា​វ៉ា​រៀ នា​ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បណ្ដាល ឱ្យ​មនុស្ស​ជាង ១០​នាក់​ស្លាប់ និង ១៥​នាក់​ទៀត​រងរបួស ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ បន្ទាន់​។​

 

​លោក ជូ​អឺ​ហ្គេ​ន ទី​ម៉ាន អ្នកនាំពាក្យ​លើ​ផ្នែក​សន្តិសុខ​បើកបរ​រថភ្លើង​ឱ្យដឹងថា អ្នកដំណើរ​រាប់សិប​នាក់​ផ្សេងទៀត​បាន​រងរបួស តែ​មិន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ​។ ចំណែក​គ្រោះថ្នាក់​កើតឡើង​ធ្វើឱ្យ​រថភ្លើង​បុក​គ្នា​បែបនេះ បណ្ដាល​ពីអ្វី​នោះគេ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​បន្តថា ក្រុម​អង្កេត​នឹង​ពិនិត្យ​ហេតុការណ៍​គ្រោះថ្នាក់ តាមរយៈ​ប្រអប់​ខ្មៅ​រថភ្លើង​ជាច្រើន ដើម្បី​រកមើល​ហេតុផល​គ្រោះថ្នាក់​បណ្ដាល​ពីអ្វី​។ ការពិនិត្យ​មើល​លើ​ឯកសារ​ក្នុង​ប្រអប់​ខ្មៅ​រថភ្លើង​នេះ ត្រូវគេ​ធ្វើឡើង​យ៉ាង​ឆាប់​បំផុត​ដោយ​កងកម្លាំង​ភ្នាក់ងារ​អង្កេត គ្រោះថ្នាក់​ឱ្យបាន​ដឹង​ច្បាស់លាស់​៕

10-2-2016 10-2-2016 (1) 10-2-2016 (2) 10-2-2016 (3)

 

Leave a Reply

(*) Required, Your email will not be published