អាវុធហត្ថ ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ជន​ល្មោភកាម​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ បទល្មើស ជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ពីបទ​រំលោភ​សេព​សន្ធ​វៈ លើ​ក្មេងស្រី អាយុ​ទើបតែ​៦​ឆ្នាំ។​

 

​ជនសង្ស័យ​ម្នាក់ ឈ្មោះ ព្រំ តាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ពីបទ​រំលោភ​សេព​សន្ធ​វៈ ទៅលើ​ក្មេងស្រី ឈ្មោះ អ ខ អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្រុម​១៧ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១៣៖៣០​នាទី ខណៈពេលដែល​ក្មេងស្រី​ដេក​នៅលើផ្ទះ​ម្នាក់ឯង​។

 

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ មានប្រើ​ប្រាស់​គ្រឿងញៀន​ផងដែរ ក្រោយពី​បានធ្វើ​កោសល​វិ​ច្ឆ័​យ​ទឹកនោម​រួច ហើយ​បច្ចុប្បន្ន​កំលាំង​ការិយាល័យ​ជំនាញ កំពុងធ្វើការ​សាកសួរ​បន្ត និង​ចាត់​វិធានការណ៍​នីតិវិធី ៕

10-2-2016

 

Leave a Reply

(*) Required, Your email will not be published