គ្រឿងញៀន​ជិត​១​គីឡូ ព្រះរាជអាជ្ញារង​ដោះលែង​ជនសង្ស័យ​២​នាក់ និង​ឃុំខ្លួន​២​នាក់ ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​

, , Leave a comment

10-2-2016 (2)

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​៤​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​វេលា​ម៉ោង ២០​និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​៥០៧​និង​៥៦៥ នៃ​សណ្ឋាគារ សុខា ផ្លូវ​ទន្លេសាប ក្រុម​១០ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពាក់ព័ន្ធ​ករណី​ជួញដូរ នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​ជិត​មួយ​គីឡូក្រាម​នោះ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ស្រី ម៉ា​កនី ដោះលែង​ឲ្យ​មាន​សេរីភាព​ចំនូ​ន​២​នាក់ ដោយសារ​មិនជា​ប់​ពាក់ព័ន្ធ រីឯ​ជនសង្ស័យ​២​នាក់​ទៀត ត្រូវបាន​លោក អ៊ឹម វ​ណ្ណះ ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ការស៊ើបអង្កេត​បន្ត​។​

10-2-2016 (1)

​ជនសង្ស័យ​២​នាក់ ដែល​ត្រូវ​ព្រះរាជអាជ្ញារង ដោះលែង​ឲ្យ​មាន​សេរីភាព រួមមាន ៖ ទី​១​ឈ្មោះ ស៊ូ ណាំង​ណាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជន​ជាតិចិន និង​ទី​២​ឈ្មោះ ហ្វា​ម គឹម​ដុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។ ដោយឡែក​ជនសង្ស័យ ដែល​ត្រូវ​ចៅក្រម សម្រេច​ឃុំខ្លួន​បន្ត មានឈ្មោះ លី គឹម​ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិខ្មែរ និង ឈ្មោះ ហាយ យៀន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ជន​ជាតិចិន​។​

 

​ស្នងការរង​នគរបាល រាជធានី​ភ្នំពេញ​ទទួល​ផែន​គ្រឿងញៀន លោក ប៊​ន សំអាត ដែល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ធ្លាប់បាន​បញ្ជាក់ថា បន្ទាប់ពី​បុគ្គលិក​សណ្ឋាគារ​សុខា​ភ្នំពេញ រាយការណ៍​អំពី​ករណី​គ្រឿងញៀន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ និង​នគរបាល​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផង​នោះ សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​បន្ទប់ នៃ​សណ្ឋាគារ​សុខា ភ្នំពេញ រហូត​ចាប់បាន​ជនសង្ស័យ​៤​នាក់​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ជិត​មួយ​គីឡូក្រាម​៕

10-2-2016

 

Leave a Reply

(*) Required, Your email will not be published