បុគ្គលិក​បម្រើការ​ងារ​នៅ​ក្លិប​កម្សាន្ត​ខេ​វ័​ន្ត ធ្លាយ​ក្រពះ​ស្លាប់ សមត្ថកិច្ច​ប្រញាប់​បញ្ជូន​សព​ទៅ​បូជា ដើម្បី​កុំ​ឲ្យ​យប់យន់ សុ​បិ​ន្ត​យូរ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ទឹក កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លិប​កំសាន្ដ KTV K1 (​ខារ៉ាអូខេ​-​ខេ​វ័​ន្ត​) ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា សព​រងគ្រោះ​ឈ្មោះ ឌី គឹម​សែ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ ក្នុង​ក្លិប​កម្សាន្ត KTV K1 រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ ក្រុង​ប៉ោយប៉ែត​។​

10-2-2016

​តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ក្រពះ ព្រោះ​តាម​ការពិនិត្យ​នៅលើ​ខ្លួន​របស់​សព​បាន​ប្រទះឃើញ ឈាម​ហូរ​តាម​មាត់ និង​គូទ និង​គ្មាន​ស្លាកស្នាម​អ្វី​នៅលើ​ខ្លួន គួរ​ឲ្យ​គត់​សម្គាល់ថា ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ផ្សេង​ទេ ទើប​គ្រូពេទ្យ​ហ៊ាន​វិនិច្ឆ័យ​ថា បុរស​នោះ​ស្លាប់​ដោយសារ​ជំងឺ​ធ្លាយ​ក្រពះ​។ ខណៈពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ដាក់​ការ​សន្និដ្ឋានថា ជនរងគ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ធ្លាយ​ក្រពះ ហើយក៏​ដឹក​សព​យកទៅ​បូជា នៅ​លំនៅឋាន​យ៉ាង​តក់ក្រហល់ និង​ស្ងាត់ៗ​ជាទីបំផុត ដោយ​មិន​រង់ចាំ​ធ្វើការ​ស៊ើប​អ​ង្គេ​ត ឲ្យ​បាន​ហ្មត់ចត់​នោះឡើយ​។​

 

​គួរ​រំលឹក​ផងដែរ​ថា ករណី​ស្ត្រី​មេកា​ខារ៉ាអូខេ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅ​ខា​រ៉​អូ​ខេ​ខាងលើ គួរ​ឲ្យ​សង្ស័យ​ដូចគ្នា រួច​ត្រូវគេ​ដឹក​សព​ទៅ​ស្រុកកំណើត​ជនរងគ្រោះ នៅ​ខេត្តសៀមរាប ដោយ​ស្ងាត់ៗ​ដូចគ្នា​៕

10-2-2016 (1)

 

Leave a Reply

(*) Required, Your email will not be published