ព្រហ្មចារិយ នៅតែ​ជា​ស្ពាន​ចម្លង កេរ្តិ៍ឈ្មោះ និង​មុខមាត់​ក្នុងសង្គម​សិល្បៈ​

, , Leave a comment

​មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ថា គេ​អាចជួយ​ឲ្យ​ខ្ញុំ​ហ្នឹង​! មានឈ្មោះ​ល្បី​នៅក្នុង​វិស័យ​សិល្បៈ​បាន ដូចជា​តារា​ផ្សេងទៀត​អីចឹង​ដែរ ដរាបណា​ខ្ញុំ​ហ៊ាន​លះបង់​ខ្លះ គឺ​ត្រូវ​លះបង់​ខ្លួនប្រាណ​ជា​ថ្នូរ​ហ្នឹងឯង​។ ខាងលើនេះ​ជាការ​លើកឡើង​របស់​យុវតី​ម្នាក់​ឈ្មោះ អា​ដា (​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​) មាន​វ័យ ១៨ ឆ្នាំ កំពុង​រស់នៅ​ក្រុងភ្នំពេញ​។ យុវតី​រូបនេះ​រំលឹកថា នាង​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បានត្រឹមតែ​៣​ខែ ប៉ុណ្ណោះ​ហើយក៏​ឈប់​ទៅវិញ ព្រោះ​មិនអាច​ទទួលយក​សំណើ​របស់​អ្នកដឹកនាំ​រឿង​មួយចំនួន ដែលជា​រឿយៗ​ទាមទារ​ឲ្យ​នាង​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ពូកគេ ដោយ​ប្ដូរ​បានមក​វិញ​នូវ​មុខមាត់ និង​កេរ្ដិ៍ឈ្មោះ​នៅក្នុង​សង្គម​សិល្បៈ ខណៈ​មនុស្ស​ភាគច្រើន​កំពុង​តម្រង់​ជូរ​រង់ចាំ​អាជីព​នេះ​។​កំណើតថ្មី

10-2-2016

​អា​ដា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អំឡុង​ខែឧសភា ឆ្នាំ​២០១៤ កន្លងមកនេះ តាមរយៈ​ការណែនាំ​របស់​មិ​ត្ដ​ភ័ក្ដិ​ម្នាក់​ជា​អ្នកសិល្បៈ ដោយ​មិនបាន​ប្រកួតប្រជែង​អ្វី​នោះទេ​។ ប៉ុន្ដែ​ជីវិត​សិល្បៈ​របស់​នាង​មិនបាន​បង្កើត​សមិទ្ធផល​ច្រើន​នោះទេ មានតែ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី និង​ថត​ចម្រៀង​ដាក់​ស្ប៉ត​មួយ​ប៉ុណ្ណោះ​។ អា​ដា បញ្ជាក់ថា​៖ “​សម្រាប់​នរណា​ហ៊ាន គេ​ល្បី​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនអាច​ធ្វើ​បានទេ គឺ​មិន​ព្រម មិន​ចង់​ល្បី បែប​អីចឹង​ទេ​។ ម្យ៉ាងទៀត​ខ្ញុំ​ក៏មាន​ការងារ​ធ្វើ​ដែរ​ល្មមរ​ស់បាន​ដោយ​មិនបាច់​ធ្វើ​បែប​នោះ​ក៏បាន​ដែរ​។​

 

​នាង​បន្ថែមថា បុរស​ជា​អ្នកមាន​បទពិសោធន៍​សិល្បៈ​ម្នាក់​នោះបាន​សន្យា​ជាមួយ​នាង​ថា នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​ល្បី ក្នុង​សិល្បៈ​បាន ដូចជា​មានឱកាស​ថត​ស្ប៉ត​, បង្ហាញ​ម៉ូដ​, ថត​ចម្រៀង​ខារ៉ាអូខេ និង បាន​ថត​រឿង​ជាដើម​។ ហេតុផល​ខាងលើ យុវតី​រូបនេះ បានសម្រេច​ចិត្ដដ​ក​ខ្លួន​ចេញពី​វិស័យនេះ​ទៅវិញ នៅ​អំឡុង​ដើមខែ​កញ្ញា ហើយក៏​ត្រឡប់​ទៅ​រៀន​បន្ដ​ជំនាញ​នៅ​សាកលវិទ្យាល័យ​មួយ​វិញ និង​ជួយ​លក់ទំនិញ​ម្ដាយ​នៅផ្ទះ​ជាធម្មតា​។​ប្រភពកំណើតថ្មី

 

​ទោះបីជា​យ៉ាងណា​អតីត​តារា​រូបនេះ បាន​ឲ្យ​ដឹងថា នាង​នៅតែ​បន្ដ​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម ឬ​ទស្សនាវដ្ដី​បាន​ដូច​ពីមុន​។ នោះ​មិនមែន​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ដោះដូរ​ខ្លួនប្រាណ​ដូច​អ្វីដែល​បាន​ជួបប្រទះ នាពេល​កន្លងមក​នោះទេ​។ កន្លងមក​ធ្លាប់មាន​ព័ត៌មាន​បន្ដ​ពី​មាត់​ទៅ​មាត់​មួយ​ពាក់ព័ន្ធ​ទៅនឹង​ការដោះដូរ​ខ្លួនប្រាណ​របស់​តារា​ខ្មែរ​មួយចំនួន​ជា​ថ្នូរ​ទៅនឹង​ភាពល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​។ អំឡុង​៣​ខែ​មុន ក៏មាន​តារា​ស្រី​២​រូប សម្រេចចិត្ដទ​ម្លា​យ​ប្រាប់​ពី​រឿងនេះ​ផងដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ការលើកឡើង​ផងដែរ​ថា អ្នកនិពន្ធ និង អ្នកដឹកនាំ​សម្ដែង​តាម​ផលិតកម្ម​ជា​អ្នកមាន​ឱកាស​បាន​ខ្លួន​តារា​ញឹកញាប់​ជាងគេ​៕កំណើតថ្មី

 

 

Leave a Reply

(*) Required, Your email will not be published