ចូលឆ្នាំថ្មី ពេល​ចូលទៅ​ឆី សួរ​តម្លៃ​ផង​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រដាស់​មួយ​សន្លឹក​ដែល​អ្នកលេង​បណ្តាញ​សង្គម​បានបង្ហាញ ដើម្បី​ជូន​ជា​ដំណឹង និង​ចង់​ប្រាប់​ពី​តម្លៃ​ក្នុង​ហាង​មួយ ដែលមាន​យីហោ “​ម៉ី ម៊ី​” ដែលមាន​ដាក់​លេខ​ទូរស័ព្ទ 012 23 83 99 ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ទីតាំង​នោះឡើយ​។​

 

​នៅក្នុង​តារាង​តម្លៃ​ទាំងនោះ បានកំណត់​តម្លៃ​ហួសប្រមាណ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម​ធ្វើការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​តម្លៃ​ទាំងនេះ​។​

 

​ជុំវិញ​ករណី​នេះដែរ អ្នកលេង​បណ្តាញ​សង្គម បាន​លើកឡើងថា ៖ “​ល្មម​ដល់ពេល​សមត្ថកិច្ច​ពាក់​ព័ន្ធ​មាន​វិធានការណ៍​ទៅលើ​ភោជនីយដ្ឋាន​មួយចំនួន​នោះ​ហើយ​កុំ​អាង​តែ​ទីផ្សារសេរី​ចង់​លក់​ប៉ុន្មាន ស្រេច​តែ​ក្បាល​ចិត្ត​ចឹ​ង​នោះ​វា​មិន​សម​ទេ​។ ឲ្យ​តំលៃ​លុយ​ខ្មែរ​ផង​កុំ​ឲ្យ​តំលៃថោក​ចឹ​ង​ពេក​។ ទោះបី​ទំនិញ​ក្នុង​ទីផ្សារ​ឡើង​បន្តិច​ក៏​វា​មិន​ដល់​ថ្នាក់​ហាង​អ្នកឯង​លក់​គុយទាវ​កាហ្វេ​ក្នុង​តំលៃ​ខ្ពស់​ចឹ​ង​ពេក​ដែរ ហើយ​អ្នកខ្លះ​ក៏​គួរ​កុំ​និយាយ​ថាបើ​គេ​លក់​ថ្លៃ​កុំ​ចូល​ស៊ី​ទៅ​ចប់​ហើយ​។ សិទ្ធិ​ក្នុង​ការនិយាយ​ចេះតែ​បាន​ហើយ​ប៉ុន្តែ​ចំណីអាហារ​យើង​ត្រូវ​ការហូប​ប្រចាំថ្ងៃ​ដូច្នេះ​យើង​មិនគួរ​មើលរំលង​រឿងនេះ​បានទេ​…”​។​

 

​ករណី​នេះដែរ​ម្ចាស់​ហាង​ខាងលើ​សារព័ត៌​មានកំណើត​ថ្មី មិនអាច​ទទួល​បានកា​របក​ស្រាយ​បានឡើយ​៕

Screenshot 2016-02-08 11.26.14

 

Leave a Reply

(*) Required, Your email will not be published