ក្មេងស្រី​អាយុ​ជាង​១០​ឆ្នាំ ត្រូវ​ឃាតក​រំលោភ​ហើយ​សម្លាប់ចោល នៅ​ខាង​វត្ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់​ទាំង​អាក្រាតកាយ នៅ​មាត់ទន្លេ​អាចជា​ករណី​រំលោភ​សម្លាប់​។​ការភ្ញាក់ផ្អើល​បានកើត​ឡើង តាម​ជួរ​មាត់ទន្លេ ខាងក្រោយ វត្ត​ចាក់អង្រែ​ក្រោម ក្នុងភូមិ​ទូល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​នៅ​យប់ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

 

​លោក តេង ស៊ី​ណូ អធិការនគរបាល ខណ្ឌមានជ័យ បានអោយដឹងថា ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់ នគរបាល​បច្ចេកទេស បាន​សន្និដ្ឋាន ទៅលើ​សព​ជា​ក្មេងស្រី​រងគ្រោះ ត្រូវ​ជនដៃដល់​អាច​រំ​លោភ ហើយ​សម្លាប់ចោល ដោយសារតែ​នៅលើ​សព​មាន តែ​អាវយឺត​មួយ​ប៉ុណ្ណោះ ហើយ​អាក្រាតកាយ​ល្វែង​ខាងក្រោម ។​

 

​លោក​អធិក​សត​ខណ្ឌ បានអោយដឹងថា ក្មេងស្រី រងគ្រោះ​ឈ្មោះ​ស្រី ពៅ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ស្រុកកំណើត នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ រីឯ​ម្តាយ​ឈ្មោះ ជួប សារី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់នៅ​ស្រុក​កំ​ច​យ​មា​ខេត្តព្រៃវែង ។​

 

​លោក​បាន​បញ្ជាក់ថា នៅពេលនេះ​កម្លាំង នគរបាល​របស់លោក កំពុងធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ជនល្មើស យកមក ផ្តន្ទាទោស​តាមច្បាប់​៕

08-2-2016 (1)

08-2-2016 (5) 08-2-2016 08-2-2016 (2) 08-2-2016 (3) 08-2-2016 (4)

 

Leave a Reply

(*) Required, Your email will not be published