តារា​កំប្លែង​ខុស​ខ្នាត​នាង​កា​តុំ​អឺត យំឡាំប៉ា​ខណៈ​តុលា​ការផ្ញើ​សង្សា​ដេក​គុក​ជាមួយ​ប៉ូលិស​

, , Leave a comment

​រាជធានី​ភ្នំពេញ : សិល្បៈករ​កំប្លែង​មួយរូប​ខុស​ខ្នាត​គឺ​នាង​កា​តុំ​អ៊ឺត កាលពី​ព្រឹក​ថ្ងៃទី​៧​កុម្ភៈ​បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាមមើល​គូ​ដណ្តឹង​ដែល​សម​ត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ប​ញ្ជួ​ន​ទៅ​ពាក់​ព​ន្ធ័​ករណី​ថា​បាន​លេង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​។ គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត ឈ្មោះ ភួង ភិន អាយុ​២៤​ឆ្នាំ មិនទាន់មាន​មុខរប​រ​ពិតប្រាកដ​។​

 

​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នាង​កា​តុំ​អ៊ឺត បាន​រៀបរាប់ថា បុរស​ឈ្មោះ​ភួង ភិន ជា​គូ​ដណ្តឹង​របស់​នាង​ពួក គេ និង​ត្រូវ​ចាស់ទុំ​ផ្សំ​ផ្តុំ​រៀបចំ​អាពាហ៍ពិពាហ៍ ក្នុង​រយៈពេល​៤​ខែ​ខាងមុខ​ទៀត​នេះ ។ កា​តុំ​អ៊ឺត បន្តថា​សព្វថ្ងៃ​បើទោះបី​ពួកគេ​មិនទាន់បាន​រៀបការ​ស្របច្បាប់​ក្តី ក៏​ពួកគេ​ស្រឡាញ់គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅហើយ គ្រាន់តែ​មិនទាន់​បានធ្វើ​អ្វី​ឲ្យ​ខុស និង​ជ្រុល​ជ្រុះ​ពី​ប្រពៃណី​នោះទេ តែ​ពួកគេ​ស្រឡាញ់គ្នា​ស្មោះ​អស់ពីដួងចិត្ត ។​

 

​ពិតណាស់​រាល់ថ្ងៃ​ពួកគេ​បាន​នៅ​ជា​គូ​ដណ្តឹង​មែន តែ​ចាត់ទុកជា​ប្តី​ប្រពន្ធ​ទៅហើយ បានជា​នាង​និយាយ​យ៉ាង​ដូច្នេះ ពីព្រោះ​ពេល​នាង​ទៅណា​មក​ណា​ក្នុង​ពិធី​ទៅ​សម្តែង​សិល្បៈ​ត្រូវបាន គូ​ដណ្តឹង​ម្នាក់នេះ​ជូនទៅ​មកជា​ប្រចាំ ។ តារា​មួយ​ដួង​បែប​ខុស​ខ្នាត​បន្តទៀតថា នៅ​ថ្ងៃ​ដែល​សម​ត្ត​កិច្ច ចាប់ខ្លួន​គូ​ដណ្តឹង​នាង ពេលនោះ​គូ​ដណ្តឹង​បាន​ឌុប​នាង​ទៅ​សម្តែង​ក្នុង​កម្មវិធី​មួយ ពេល​នាង​កំពុង​សម្តែង​លើ​ឆាក គូ​ដណ្តឹង​បាន​ទុក​ម៉ូតូ​នៅចាំ​ខាងក្រោម​។​

 

​ស្របគ្នា​នោះ​មាន វង់ល្បែង​មួយ​វង់​គេ​លេង​ក្បែរ​នោះ ហើយ​គូ​ដណ្តឹង​របស់​នាង​ក៏បាន​ទៅ​ឈ​មើល​ចំពេល​សមត្ថ កិច្ច​ចុះបង្ក្រាប ក្រុមអ្នកលេង និង​មេ​វង់​មាន​ខ្លួនគេ​រត់គេច​អស់​គូ​ដណ្តឹង​នាង​គិតថា​គេ​អត់​បាន​លេង​ផង​រត់​ទៅណា ក៏ត្រូវ​សម​ត្ត​កិច្ច​នាំខ្លួន​តែម្តង និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀតផង​។ ៣​យប់​៣​ថ្ងៃ​ហើយ គូ​ដណ្តឹង​នាង​មិនទាន់​ត្រូវបាន​រួចខ្លួន​វិញ​ទេ ហើយក៏​មិនដឹងថា វាសនា​គាត់​យ៉ាងម៉េច​ទៅទៀត​។​

 

​ដោយ​ក្តី​ស្រឡាញ់ និង​ភាព​អាណិតអាសូរ​គូ​ដណ្តឹង នាង​បាន​តាម​យក​បាយទឹក​ទៅ​ឲ្យ​គូរ​ដណ្តឹង​រហូតដល់​សាលាដំបូង​ដែល​ថ្ងៃនេះ​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម​ផង​។ ចំ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះហើយ ដែល​តាម​បណ្តាំ​លោកប៉ា​ជួង ជី ហៅ​កុយ ផ្តាំ​ថា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ឲ្យ​នាង​នាំ​គូ​ដណ្តឹង​ទៅផ្ទះ​គាត់ ហើយ​បើ​នាង​មិន​នាំ​គូ​ដណ្តឹង​ទៅ​ទេ ប៉ា​កុយ​ក៏​មិន​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​នាង​ដែរ​។ និយាយ​ដល់​ត្រង់ចំណុច​នេះ​នាង​កា​តុំ​អ៊ឺត អាក់​អួលដើមក​ស្ទើ​ហូរ​ទឹកភ្នែក​នាង​បន្តថា ឲ្យ​នាង​ទៅផ្ទះ​ប៉ា​កុយ​ម៉េច​រួច បើ​គូ​ដណ្តឹង​នាង​នៅក្នុង​ទ្រុង​របស់​សមត្ថកិច្ច​នៅឡើយ ដូច្នេះ​នាង​គិតថា និង​រក​ពេលវេលា​ណា​ជូនដំណឹង​ទៅ​លោកប៉ា​កុយ​កុំ​ឲ្យ​គាត់​ប្រកាន់​ខឹង​។​

 

​បាន​សង្កេតឃើញ​សកម្មភាព​នាង​កា​តុំ​អ៊ឺត ពិតជា​ស្រឡាញ់​គូ​ដណ្តឹង​ណាស់ នាង​ទិញ​បាយទឹក​យកទៅ​ឲ្យ​គូ​ដណ្តឹង​ពេល​ជូ​ប​គ្នា​ហុច​បាយទឹក​ដែល​ម្នាក់​នៅ​ខាងក្រៅ​ម្នាក់​នៅក្នុង​ទ្រុង នាង​កា​តុំ​អ៊ឺត​ប្រើពាក្យ​ពេចន៍​យ៉ាង​ទាន់​ភ្ល​ន់​(​បងៗ​)​ញ៉ាំ​បាយ ញ៉ាំ​ទឹក​ទៅ​កុំ​បារ​ម្មណ៍ បង​ពិតជា​គ្មាន​ទោស​ទេ គ្រាន់តែ​ឈរ​មើល​អ្នកលេង​ល្បែង​នោះ តែ​ពេលនេះ​ទុកពេល​ឲ្យ​សមត្ថកិច្ច​តុលាការ​អនុវត្ត​តាម​និតិ​វិធី​។​

 

​ចំពោះមុខ​មន្ត្រីនគរបាល​ដែល​នាំខ្លួន​គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត នៅ​សាលាដំបូង និយាយ​សួរនាំ​កំប្លែង​លេង​ជាមួយ​នាង​ថា នាង​ទាប​អញ្ចឹង​ហើយ​ប្តី​ខ្ពស់​ស្រឡាញ់គ្នា​កើត​ដែរ ? កា​តុំ​អ៊ឺត​ឆ្លើយថា នេះ​ជា​ធម្មជាតិ​។ កា​តុំ​អ៊ឺត និយាយ​ចំអក​ទៅ​នគរបាល​វិញ​ថា ពេល​នាង​រៀបការ​ហើយ​នាង​ប្រយុទ្ធ​ឲ្យ​បានកូន​ពីរ​នាក់​ទើប​ឈប់​OK​។ តារា​កំប្លែង​និយាយ​លេង​ច្រើន​ជាមួយ​នគរបាល ទំនង​នាង​ចង់​បំបាត់​អារម្មណ៍​ខ្វល់ខ្វាយ​ចំពោះ​គូ​ដណ្តឹង​កំពុង​មានរឿង​៕

08-2-2016 08-2-2016 (1) 08-2-2016 (2) 08-2-2016 (3) 08-2-2016 (4) 08-2-2016 (5)

 

Leave a Reply

(*) Required, Your email will not be published