រាជរដ្ឋាភិបាល​មានបំណង​បង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​

, , Leave a comment

រាជធានី​ភ្នំពេញ : ប្រមុខ​រាជរដ្ឋាភិបាល​មានបំណង​បង្កើត​មូលនិធិ​មួយ​សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ ដែល​កំពុង​ជួប​ការខ្វះខាត​ថវិកា​ក្នុងការ​ផលិត​ដោយ​អាច​ឲ្យ​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ​យកទៅ​ផលិត​ខ្សែភាពយន្ត​ហើយ​នៅពេលដែល​ចាក់​បញ្ចាំង​បាន​ចំណូល​ចាំ​យកមក​សង​វិញ​មូលនិធិ​វិញ​។ នេះ​បើ​យោងតាម​បណ្តាញ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ក្នុងជំនួប​រវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​លោក សុះ ម៉ាច ប្រធាន​សមាគម នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

 

ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​មូលនិធិ​នេះ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​សមាគម​សិល្បករ​ខ្មែរ រួមទាំង​អ្នកពាក់ព័ន្ធ​ពិភាក្សាគ្នា​រក​យន្តការ​ត្រឹមត្រូវ​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ហើយ​លើក​ជា​សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​បង្កើត​នូវ​មូលនិធិ​នេះ​ឡើង​ជួយ​ដល់​សិល្បៈ​ភាពយន្ត​ខ្មែរ​យើង​។​

 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​តែងតែ និយាយថា ស្រឡាញ់​សិល្បៈ​ខ្មែរ​សូម ជួយ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ផងដែរ ព្រោះ កន្លងមក​ពិនិត្យឃើញថា រាល់​កម្មវិធី​សិល្បៈ បុរាណ​ខ្មែរ​ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍ ជាតិ គ្មាន​អ្នក​ជួយឧបត្ថម្ភ​ឡើយ ។

 

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ផងដែរ​ថា ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តី ប្រកាស​ហាម​ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់​មិន​ឲ្យ​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស (​ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់​) មក មាន​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​ត្អូញត្អែរ​អំពី​ប្រាក់ចំណូល​បានមកពី​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផ្សព្វផ្សាយ​រប​ស់ ស្ថានីយ​ទាំងមូល តែ​ទោះបីជា​យ៉ាង​ក៏ ដោយ យើង​នៅតែ​បន្តធ្វើ​តទៅទៀត​ដើម្បី លើកស្ទួយ​សិល្បៈ​ខ្មែរ​យើង​ឲ្យ​បាន​រស់រាន ត​ទៅមុខទៀត ។

 

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​តួ សំដែង​ទាំងអស់​ឲ្យ​ខិតខំ​រួម សាមគ្គី​គ្នា​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ខ្សែភាពយន្ត​ក៏ ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ផលិត​ដោយ ខ្មែរ​ខ្លួនឯង​កាន់តែ​មាន​ភាព​ទាក់ទាញ និង មានគុណ​ភាពល្អ ។

 

​លោក សុះ ម៉ាច បាន​ជម្រាបជូន​ដែរ​ថា ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីប្រកាស​ហាម​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​មក​សិល្បករ​រួមទាំង​អ្នក ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​អ្នក​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​មានការ​សប្បាយ រីករាយ​ជាខ្លាំង​ព្រោះថា នេះ​ជាការ​លើក កម្ពស់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ក៏ដូចជា​អត្តសញ្ញាណ​ជាតិ​ឲ្យ​កាន់​តែមាន​ការរីក​- ចម្រើន​។ ហើយ​សិល្បករ អ្នក​ផលិត អ្នក តែង​និពន្ធ និង​អ្នកដឹកនាំ​រឿង​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ផលិត​នូវ​រឿង​ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ដែលជា​ស្នាដៃ របស់​កូន​ខ្មែរ​ឲ្យ​កាន់តែ​ល្អ​ដើម្បី​យកមក​ចាក់​បញ្ចាំង​នៅតាម​កញ្ចក់​ទូរទស្សន៍​ហើយ​ទន្ទឹមនឹងនេះ​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួមគ្នា​គាំទ្រ និង​ជួយ​លើកតម្កើង​វិស័យ​សិល្បៈ​ខ្មែរ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕

08-2-2016 08-2-2016 (1) 08-2-2016 (2) 08-2-2016 (3)

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​សមាគម​សិល្បករ​ខ្មែរ ដឹកនាំ​ដោយ​លោក សុះ ម៉ាច ប្រធាន​សមាគម ចូលជួប​សម្តែង​ការគួរសម និង​សុំ​អនុសាសន៍​អំពី​ការផលិត​ខ្សែភាពយន្ត​ភាគ​ខ្មែរ សម្រាប់​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នៅក្នុង​ម៉ោង​មាស នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។ រូប​ថ​តៈ ហ៊ុន យុទ្ធ​គុណ (AKP)

 

Leave a Reply

(*) Required, Your email will not be published