ដុតផាវ-កាំជ្រួច អបអរសាទរបុណ្យចូលឆ្នាំចិន-វៀតណាម អគ្គិភ័យឆេះបំផ្លាញផ្ទះជិត១០០ខ្នង ក្រោយវត្តចាក់អង្រែក្រោម

, , Leave a comment

រាជធានីភ្នំពេញ ៖ នៅវេលា ម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយ វត្តចាក់អង្រែក្រោមខណ្ឌមានជ័យផ្ទះប្រជាពលរដ្ឋចំនួន៩៧

ខ្នងត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង សង្ស័យ បណ្តាលមកពី ប្រជាពលរដ្ឋ ដុតផាវ និងកាំជ្រួចផ្ទះ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន វៀតណាម។និង​បណ្តាល ​ឱ្យ​​លោកយាយ​ម្នាក់​អាយុជាង​៧០​ឆ្នាំ​​​ស្លាប់​ នៅ​ក្នុង​អណ្តាតភ្លើង ​ស្ត្រី​ចំណាស់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា​ មុនពេល​កើតហេតុ​គាត់​ស​ម្រា​ន្ត​លង់លក់ ហើយ​ពេល​ដឹងខ្លួន​ថា​ ភ្លើង​ឆេះ​គាត់​ជា​អ្នក​សល់​មាស – ប្រាក់​ច្រើន​គាត់​​ស្តាយទ្រព្យ​សម្បត្តិ​របស់​គាត់​ ទើបត្រូវ​ភ្លើង​ឆេះ​ស្លាប់។

មន្ត្រីសមត្ថកិច្ចដែលចុះជួយអន្តរាគមន៍បានអោយដឹងថា អគ្គិភ័យនេះបានរលត់ ទៅវិញវេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយ អន្តរាគមន៍ ព្រម ទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៣០គ្រឿង និងអស់ ទឹក ជិត១១០ជើង។ 12670041_466678826867810_3089109124774708166_n 12717484_466678780201148_371207626688856143_n

 

Leave a Reply

(*) Required, Your email will not be published