ប្រវត្តិ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន មាន​ដើមកំណើត​ដូចម្តេច​ដែរ​?

, , Leave a comment

800px-Chinatown_london

​រាជា​ធានី​ភ្នំពេញ : នៅក្នុងពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ម្តងៗ ពលរដ្ឋ​ខ្មែរ​កាត់​ចិន​, ចិន​កាត់​ខ្មែរ​, ខ្មែរ​កាត់​វៀតណាម​, វៀតណាម​កាត់​ខ្មែរ​, និង​កូន​ខ្មែរ​សុទ្ធ​មួយចំនួន​បាននាំគ្នា​អបអរសាទរ​គ្រប់គ្នា​។​

 

​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ឬ​ហៅថា បុណ្យ​នា​និ​ទាឃ​រដូវ គឺ​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​សម្រាប់​ជនជាតិ​ចិន​។ យើង​ឃើញ​មាន​ប្រជាជន​មួយចំនួន​ជាពិសេស​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ចន្ទគតិ​ថ្មី​។​

 

​បុណ្យចូលឆ្នាំ​ចិន​វា​ជា​ប្រពៃណី​មួយ​របស់​ជនជាតិ​ចិន ដែល​ពិធីបុណ្យ​មួយ​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​មួយ​នៃ​ខែ​ទីមួយ​តាម​ចន្ទគតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់ទៅ វិញ​នៅ​ថ្ងៃទី​១៥​ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម​។ នៅពេល​ល្ងាច​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រូវគេ​ឲ្យ​ឈ្មោះថា ជូ​ស៊ី​ពាក្យ​នេះ​មានន័យថា «​ពេល​ល្ងាច​ឆ្លង​ឆ្នាំ​»​។​

 

​បុណ្យចូលឆ្នាំ​ចិន​ត្រូវ​ប្រារព្ធ​ឡើង​នៅ តំបន់​ដែលមាន​ចំនួន​ប្រជាជន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដូចជា ប្រទេស​កម្ពុជា​យើង​ជាដើម​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏មាន​ឥទ្ធិពល​ទៅលើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​ប្រទេសជិតខាង​ផងដែរ ជាពិសេស​ចំណង​វប្បធម៌​ជាមួយ​ប្រជាជន​ដែល​ជនជាតិ​ចិន​ធ្វើ​អន្តរ​កម្ម​ជាមួយ​។ ប្រទេស និង​កោះ​ទាំងនោះ​រួម មាន​ប្រជាជន​ដើម​នៃ​ជនជាតិ​តៃវ៉ាន់ ជនជាតិ​កូរ៉េ ជនជាតិ​ម៉ុង​កូ​ល ជនជាតិ នេ​ប៉ាល់ ជនជាតិ​ប៊ូ​តង់ ជនជាតិ​យួន និង​អតីត​ជនជាតិ​ជប៉ុន នៅមុន​ឆ្នាំ​១៨៧​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក៏បាន​ប្រារព្ធ​ធ្វើ​ផងដែរ នៅក្នុង​ប្រទេស​សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ី​លី​ពី​ន ថៃ កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត ដែលមាន​ប្រជាជន​ចិន​រស់នៅ​ដោយ​ស្របច្បាប់​ភាគច្រើន​គឺ​ប្រទេស​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នឹងត្រូវ​ផ្លាស់ប្ដូរ​កម្រិត ហើយ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ទាំងនោះ​។ នៅក្នុង​ប្រទេស​កាណាដា ទោះបីជា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មិនមែនជា​ថ្ងៃ​ឈប់សំរាក ជា​ផ្លូវការ​ក៏ដោយ​ក៏​ប្រជាជន​ចិន​ជាច្រើន​នៅតែ​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ទូលំទូលាយ ហើយ​ប្រៃសណីយ​យ៍ នៃ​ប្រទេស​កាណាដា​បាន​ចែកចាយ​តែម​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ថ្មី​នៅតាម​គេហដ្ឋាន​នីមួយៗ​ផងដែរ​។ យើង​ដឹង​ហើយ​ថា ប្រតិទិន​ចិន​តាម​ចន្ទគតិ និង​សុរិយគតិ គឺជា​គោល​មួយ សម្រាប់​កំណត់​កាលបរិច្ឆេទ​នៃ​បុណ្យចូលឆ្នាំ​ចិន​។ ប្រតិទិន​នេះ​ក៏ត្រូវ​បាន​ប្រើ​នៅក្នុង ប្រទេស ដែល​យល់ព្រម​ទទួល​ឬក៏​បានទទួល​ឥទ្ធិពល​ពី​វប្បធម៌ នៃ​ជនជាតិ​ហាន (​ជាពិសេស​ប្រជាជន​តៃវ៉ាន់ ជនជាតិ​កូរ៉េ ជនជាតិ​ជប៉ុន និង​ជនជាតិ​យួន​) ហើយ ប្រហែលជា​មានពូជ​ពង្ស​ដ៏​សម​ញ្ញ​មួយ​ជាមួយនឹង​ពិធីបុណ្យ​ចូលឆ្នាំ​ស្រដៀង​គ្នា​ដែរ នៅក្រៅ​តំបន់​អាស៊ី​ខាងកើត (​ដូចជា​ប្រទេស អ៊ីរ៉ង់ និង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​នៃ​ប៊ុល​កា​)​។ នៅក្នុង​ប្រតិទិន​គ្រី​កូ​រី​(​ប្រតិទិន​ដែល​ប្រើ​ក្នុងប្រទេស​កម្ពុជា​យើង និង​នៅ ប្រទេស​មួយចំនួនធំ​ទៀត​) បុណ្យចូលឆ្នាំ​ចិន​ស្ថិតនៅ​ថ្ងៃ​ខុសៗ​គ្នា រៀងរាល់ឆ្នាំ គឺ​នៅ​ចន្លោះ​ថ្ងៃទី​២១ ខែមករា​ដល់​ថ្ងៃទី​២០ ខែកុម្ភៈ​។ នេះ​មានន័យថា ជានិច្ចកាល​ថ្ងៃបុណ្យ​ស្ថិតនៅ​ថ្ងៃទី​ពីរ​កើត (​កម្រ​នឹង​ថ្ងៃទី​បី​ណាស់​) បន្ទាប់​ពីថ្ងៃ​ដែល​ខ្លី​ជាងគេ​ប្រចាំ ឆ្នាំ​។ នៅក្នុង​វប្បធម៌​ប្រពៃណី​ចិន​លី​ចុន​គឺជា​ពេលវេលា​សម្រាប់​ព្រះអាទិត្យ​ចាប់ផ្ដើម​និ​ទាឃ​រដូវ​ដែល​កើតឡើង​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​។​

 

​មិនមាន​នរណា​អាច​បញ្ជាក់បាន​ច្បាស់​ថា ការចាប់ផ្ដើម​នៃ​បុណ្យចូលឆ្នាំ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ មុន​សម័យ​រាជវង្ស​ជីន បានឡើយ​។ តាម​ទំនៀមទម្លាប់​គេ​និយាយថា បុណ្យចូលឆ្នាំ​បានចាប់ផ្ដើម​នៅ​មួយខែ ក្នុង​រាជវង្ស​សៃ​១២​ខែ​ក្នុង​រាជវង្ស​សាង និង​១១​ខែ ក្នុង​រាជវង្ស​ស៊ូ​។ តែ​យ៉ាងណាក៏ដោយ​មាន​ឯក​សារបាន​បង្ហាញថា រាជវង្ស​ស៊ូ បានចាប់ផ្ដើម​ឆ្នាំ​ក្នុង​រយៈពេល​១​ខែ។ អ​ធិ​មាស​ធ្លាប់​បានធ្វើ​ឲ្យ​ប្រតិទិន​ចន្ទគតិ កើតឡើង​ដំណាលគ្នា​ជាមួយ​ប្រតិទិន​សុរិយគតិ​ដែល​បាន​បន្ថែម​១២​ខែ ក្រោយ​សម័យ​ទាំងពីរ​គឺ​សម័យ​រាជវង្ស​សាង និង​រាជវង្ស ស៊ូ​។ ព្រះ​ចៅ​អធិរាជ​ចិន​ដំបូង​ព្រះអង្គ​ជី​ស៊ី​ហ៊ាង បាន​ផ្លាស់ប្ដូរ​ការចាប់ផ្ដើម​នៃ​ឆ្នាំទៅ​ខែ​ទី​១០ ក្នុង​ឆ្នាំ​២២១​មុន គ​.​ស​. ហើយ​ក៏បាន​ផ្លាស់ប្ដូរ​ទីតាំង​នៃ​អ​ធិ​មាស​ទៅ​៩​ខែ មុន​វិញ​។ ទោះជា​ឆ្នាំ​ថ្មី​ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ដើមខែ​១០ ឬ​ខែ​១ ឬ​ក្នុងពេល​ទាំងពីរ​ក៏ដោយ ក៏​គ្មាន​នរណា​អាច​ដឹង​ច្បាស់លាស់​បានទេ​។ នៅក្នុង​ឆ្នាំ​១០៤​មុន​គ​.​ស​. ព្រះ​ចៅ​អធិរាជ​វូ​នា​សម័យ​រាជវង្ស​ហាន​បានចាត់ទុក​ខែ​មួយ គឺជា​ការចាប់ផ្ដើម​នៃ​ឆ្នាំ​ដែលជា​ទីតាំង​នៃ​ពេលវេលា​។

 

ផ្អែក​តាម​រឿងនិទាន​និង​រឿងព្រេង​បាន​តំណាល​ថា​ការចាប់ផ្ដើម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​ផ្ដើមឡើង​ជាមួយ​ការ​វាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា មាន​ឈ្មោះថា នៀ​ន មានន័យថា ឆ្នាំ​ជា​ភាសា​ចិន​។ នៅ ថ្ងៃ​ទីមួយ​ក្នុង​ឆ្នាំ​ថ្មី​នៀ​ន​បានមក​កាប់សម្លាប់​ពួក​បសុសត្វ​សូម្បីតែ​អ្នកភូមិ​ក៏ដោយ ជាពិសេស​គឺ​ពួកក្មេង​។ ដើម្បី​ការពារ​ខ្លួន ពួក​អ្នកភូមិ​បានដាក់​ចំណីអាហារ នៅមុខ​ផ្ទះ​របស់​ពួកគេ​ជា​រៀងរាល់​ដើមឆ្នាំ​។

 

គេ មានជំនឿថា បន្ទាប់ពី​នៀ​ន​បាន​ស៊ី​ចំណី អាហារ ដែល​ពួកគេ​ដាក់​ឲ្យ​រួចហើយ វា​នឹង មិន​ធ្វើបាប​កាប់សម្លាប់​ប្រជាជន​ទៀត​ទេ​។ ក្នុង​គ្រាមួយ​អ្នកភូមិ​បានឃើញ​នៀ​ន​មាន​ភាពភ័យខ្លាច​ជាមួយនឹង​ក្មេងៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម​។ រួចហើយ​អ្នកភូមិ ក៏​នាំគ្នា​យល់ថា នៀ​ន​ខ្លាច​ពណ៌​ក្រហម​។ ហេតុនេះហើយ​នៅពេលដែល​ឆ្នាំ​ថ្មី​មកដល់ អ្នកភូមិ​នាំគ្នា​បំពាក់​គោម​ពណ៌​ក្រហម និង​បិទ​ក្រដាស​ពណ៌​ក្រហម​នៅតាម​ទ្វារ​និង​បង្អួច​ផ្ទះ​រៀងៗ​ខ្លួន​។ អ្នកភូមិ​ក៏បាន​ប្រើ​ផាវ ដើម្បី​បណ្ដេញ​នៀ​ន​ឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​។ បន្ទាប់ពី​ពេលនោះ​ម​កនៀន ពុំ​បានមក​ក្នុងភូមិ​ម្ដង​ទៀតឡើយ​។ នៅ​ចុងក្រោយ​ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តាវ​បុរាណ ម្នាក់​បាន​ចាប់​សត្វ​នៀ​ន នោះ​ហើយ​សត្វ នៀ​ន ក៏​ក្លាយទៅជា​យានជំនិះ​របស់​ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ​តែម្តង​៕

 

សត្វ សាខា កាលបរិច្ឆេទ
កណ្ដុរ 子 ស៊ី ១៩ កុម្ភៈ ១៩៩៦ ៧ កុម្ភៈ ២០០៨
គោឈ្មោល 丑 ជូ ៧ កុម្ភៈ ១៩៩៧ ២៦ មករា ២០០៩
ខ្លា 寅 យិន ២៨ មករា ១៩៩៨ ១៤ កុម្ភៈ ២០១០
ទន្សាយ 卯 ម៉ាវ ១៦ កុម្ភៈ ១៩៩៩ ៣ កុម្ភៈ ២០១១
នាគ 辰 ជិន ៥ កុម្ភៈ ២០០០ ២៣ មករា ២០១២
ពស់ 巳 សី ២៤ មករា ២០០១ ១០ កុម្ភៈ ២០១៣
សេះ 午 វូ ១២ កុម្ភៈ ២០០២ ៣១ មករា ២០១៤
ពពែ 未 វ៉ៃ ១ កុម្ភៈ ២០០៣ ១៩ កុម្ភៈ ២០១៥
ស្វា 申 សិន ២២ មករា ២០០៤ ៨ កុម្ភៈ ២០១៦
មាន់គក 酉 យូ ៩ កុម្ភៈ ២០០៥ ២៨ មករា ២០១៧
ឆ្កែ 戌 ស៊ូ ២៩ មករា ២០០៦ ១៦ កុម្ភៈ ២០១៨
ជ្រូក 亥 ហៃ ១៨ កុម្ភៈ ២០០៧ ៥ កុម្ភៈ ២០១៩

 

Leave a Reply

(*) Required, Your email will not be published