ឡង់បូមខ្សាច់វៀតណាម បើកបុកភោជនីយដ្ឋានកាហ្វេខ្មែរ នៅខេត្តកោះកុង

, , Leave a comment

ខេត្តកោះកុង : កាលពីវេលាព្រឹកព្រលឹមថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៦សាឡង់បូមខ្សាច់ វៀតណាមធុនធំមួយគ្រឿងបានបើកទៅបុកភោជនីយដ្ឋានកាហ្វេរ៉ូឡង់ ដែលសិ្ថត

នៅតាមបណ្តោយព្រែកកោះប៉ោ ម្តុំផែរ៉ូយ៉ាល់ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រងការខូចខាតធ្ងន់ធ្ងរ ។

សេចក្តីរាយការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញសាឡង់បូមខ្សាច់ធុន ធំមួយគ្រឿងគឺបើកបរដោយព្រូវ័យក្មេងម្នាក់ដែលពុំមានជំនាញច្បាស់លាស់ បាន បើកទៅបុក ភោជនីយដ្ឋានកាហ្វេរ៉ូឡង់ ដែលសង់នៅជាប់មាត់ព្រែកបណ្តាលឲ្យ បាក់ស្រុតអស់មួយចំហៀងបាក់តុកៅអីជ្រុះបាត់ទៅក្នុងទឹកព្រមទាំងខូចខាតសួន    ដំណាំ អស់មួយចំនួនធំផងដែរ។

ក្រោយកើតហេតុម្ចាស់ភោជនីយដ្ឋានបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បី ទាមទារសំណងពីម្ចាស់សាឡង់។

សេចក្តីរាយការណ៍បានបន្តថា ដោយមានការបើកដៃពីមន្ត្រីកាំសាប ជាថ្នូរនឹងលា បាតដៃទទួលប្រាក់ ពីឈ្មួញជនជាតិវៀតណាម គឺសាឡង់បូមខ្សាច់ ជនជាតិ វៀតណាមជាច្រើនគ្រឿងបានចតយ៉ាងអនាធិបតេយ្យនៅក្នុងព្រែកកោះប៉ោ ទីរួម ខេត្តកោះកុង ដោយពុំបានគិតគូរពីការចុះរៀបចំសណ្តាប់ធ្នាប់ និងត្រួតពិនិត្យ ទាំងសាឡង់ និងអ្នកបើកបរឲ្យបានត្រឹមត្រូវឡើយ ទើបធើ្វឲ្យឧបទ្ទវ ហេតុនេះ កើតឡើង តែសំណាងដែរ ដែលមិនធើ្វឲ្យបាត់បង់ដល់ជីវិតមនុស្ស៕

Salang4

 

 

Leave a Reply

(*) Required, Your email will not be published