នគរបាលចាប់ខ្លួន ឈ្មួញជួញដី ភរិយាមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី លួចលក់អចលនទ្រព្យរបស់អ្នកដទៃ

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ស្ត្រីម្នាក់ជាឈ្មួញដីធ្លីក្នុង សង្កាត់ជ្រួយចង្វារខណ្ឌឫស្សីកែវត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង

មហាផ្ទៃចាប់បញ្ជូនខ្លួនមកឃុំបណ្ដោះអាសន្ននៅតុលាការក្រុងភ្នំពេញ នារាត្រីថ្ងៃ ទី០៥ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារដីធ្លី និងលួចលក់អចលន ទ្រព្យមានតម្លៃរហូតដល់រាប់លានដុល្លាររបស់អ្នកដទៃ។

សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអោយដឹងថា ជន ដែល ត្រូវចាប់ខ្លួននេះឈ្មោះ បែន រ័ត្នថេត អាយុ៤៥ឆ្នាំ ជាអ្នករកស៊ីទិញ លក់ដី ធ្លីក្នុងខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ និងជាភរិយារបស់លោកឌុច សារ៉ែម មន្ត្រី បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ពាក់ព័ន្ធសំណុំរឿងលួចលក់ អចលនទ្រព្យ របស់អ្នកដទៃ កាលពីអំឡុងឆ្នាំ២០០៥ និងឆ្នាំ២០០៦។

សមត្ថកិច្ចបានរាយការណ៍ឲ្យដឹងបន្តថា ក្នុងឆ្នាំ២០០៥ និងឆ្នាំ២០០៦ ឈ្មោះ បែន រត្នថេត រួមជាមួយ ស្វាមីបានទទួលប្រាក់ពីពាណិជ្ជករម្នាក់ ដើម្បីរៀបដីក្នុងចំនួន ជាច្រើន ហិកតាទីតាំងស្ថិតនៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយបានបំពេញបែបបទ ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឲ្យទៅម្ចាស់ប្រាក់ត្រឹមត្រូវ តាម ច្បាប់ ។ រយៈពេល២ឆ្នាំក្រោយមកក្នុងអំឡុងឆ្នាំ២០០៨ ឈ្មោះ បែន រត្នថេត បាន លួចយកដីនោះលក់ឲ្យទៅអ្នកផ្សេងទៀតតែម្នាក់ឯងបាត់ ។

លុះក្រោយមកពាណិជ្ជករដែលជាម្ចាស់ដីបានទៅមើលដី រួចក៏ដឹងថា ឈ្មោះបែន រ័ត្នថេត បានលួចលក់ដីនោះបាត់ហើយ បានដាក់ពាក្យប្តឹងចូលមកនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការហើយសមត្ថកិច្ចបានឃាត់ខ្លួន លោកស្រី បែន រ័ត្នថេត នៅថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ២០១៦ ដើម្បីសាកសួរ និងបញ្ជូន មកតុលាការនៅព្រលប់ថ្ងៃទី០៥កុម្ភៈឆ្នាំ២០១៦ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ ៕

IMG_8609-575x1024

 

Leave a Reply

(*) Required, Your email will not be published