ជិះម៉ូតូ បុកគោយន្ត ពីក្រោយជង់ឫស្សីស្លាប់ នៅលើស្ពានគីហ្ស៊ុណា យ៉ាងអាណោចអធម័

, , Leave a comment

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង៦កន្លះយប់ ថ្ងៃទី៥កុម្ភៈ២០១៦ បុរសចំណាស់ វ័យជាកម្មករបំរើការងារនៅសិប្បកម្មថ្នាំបារីមួយកន្លែងនៅឃុំទន្លេបិទស្រុកត្បូងឃ្មុំ

បានស្លាប់ភ្លាមៗនៅលើស្ពានគីហ្ស៊ុណាខណះជិះម៉ូតូទៅបុកគោយន្តកន្ត្រៃដឹកដើម ឫស្សីពីក្រោយជង់ចំចុងដង្ហើមស្លាប់ភ្លាមៗនៅលើស្ពានគីហ្សូណាក្រុងកំពង់ចាម។

 

មន្ត្រីប៉ូលីសបានអោយដឹងថា មុនកើតហេតុ គោយន្តកន្ត្រៃបានដឹកដើម ឫស្សី ជាច្រើនដើមចេញមកពីត្រើយខាងកើតឆ្ពោះមកខាងលិចចូលក្រុងកំពង់ចាមស្រប ពេលដែលបើកមកដល់ត្រង់ផ្លូវចំណោតមិនទាន់មិនផុតផងនោះក៏បានខូចកាលពី វេលាម៉ោង៥ល្ងាចដោយដាច់បាឡុងខ្ចៅកង់ខាងមុខហើយម្ចាស់បានទុកគោយន្ត ចោល ទៅទិញរបស់ដើម្បី យកមកដោះដូរ ត្រៀមបន្តដំណើរទៅមុខទៀត ។លុះ រហូតដល់វេលាខាងលើ ស្រាប់តែជនរងគ្រោះ ឈ្មោះ កែវ ផា អាយុ៦០ឆ្នាំ មាន ស្រុកកំណើតនៅភូមិជ្រៃបាក់ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជា កម្មករក្រុមហ៊ុនថ្នាំជក់កំពង់ចាមបានជិះម៉ូតូមកពីក្រោយបុកពេញទំហឹងបណ្តាល ឲ្យជង់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានចុះទៅ ជួយ អន្តរាគមន៍ដោយទាក់ទងទៅ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួល យក សព ទៅធ្វើបុណ្យតាមប្រពៃណី៕

12642469_465966150272411_330294847292628198_n

12642430_465966130272413_919750597321290960_n

 

Leave a Reply

(*) Required, Your email will not be published