រថ​យន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ និង​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​

, , Leave a comment

​រាជធានី​ភ្នំពេញ : រថយន្ត​សេរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ និង​រថយន្ត​តាក់ស៊ី​ម៉ែត្រ បើកបរ​ខ្វះ​ការ​អធ្យាស្រ័យ ក៏បាន​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។ ហេតុការណ៍​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៣១០ កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពីសា​ក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​លៀង ពាក់​ស្លាក​លេខ ភ្នំពេញ 2AG.3824 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុច​ផ្លូវកែង​លេខ​៦៣ ក៏បាន​បទ​ឆ្វេង​ដោយ​មិនបាន​បន្ថយល្បឿន ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH.1177 បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម ហើយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​មក​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ ចំ​ពី​ច​ហៀ​ង​ផ្នែក​ខាងឆ្វេង​ខូចខាត​តែម្ដង ហើយ​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ ក៏បាន​ខូចខាត​ខាងមុខ​ផ្នែក​ខាងឆ្វេង​ផងដែរ ។​

 

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​យកឈ្នះ​យក​ចាញ់ និង​យក​ត្រូវតែ​រៀងៗ​ខ្លួន ក្រោយមក​ទើប​ខាង​ភាគី​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច ជំនាញ​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី​៕

02-2-2016 (1) 02-2-2016 (2) 02-2-2016

 

Leave a Reply

(*) Required, Your email will not be published