នារី​ខ្មែរ​ម្នាក់​យក​កាំបិត​ចាក់​សង្សារ​ជនជាតិ​អង់គ្លេស​ចំ​ទ្រូង​របួសធ្ងន់​រួច​រត់​បាត់

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែលជា​គ្រូបង្រៀន​បាន​រងរបួស​មួយ​កាំបិត​ចំ​ដោះ​ខាងឆ្វេង​រយះ​ហូរឈាម​ប្រលាក់​ពេញ​ខ្លួន ខណៈដែល​រូបគេ​បាន​ចេញពី​ក្លឹប​កម្សាន្ត​មួយកន្លែង​នៅក្បែរ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ខណ្ឌ​៧​មករា ហើយ​បាន​នាំ​ស្រី​ស្នេហ៍​មក​ដេក​ជាមួយ​នៅ​ផ្ទះជួល​របស់ខ្លួន រួច​ស្រី​ស្នេហ៍​នោះបាន​ធ្វើ​សកម្មភាព​យក​កាំបិត​មក​កាប់​ប្រហារ បណ្ដាល​ឲ្យ​រងរបួស រួច​នាង​បាន​ហៅ​ប្រុស​ស្នេហ៍​ផ្សេងទៀត​ដោយ​ប្លន់​យកលុយ​ជនរងគ្រោះ​អស់​ចំនួន​២០០​ដុល្លារ​ផងដែរ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្ទះជួល​លេខ​៥១A ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ គ្រី​ស តូ​សហ្វរ ជា​ជនជាតិ​អង់គ្លេស មុខរបរ​ប​ជា​គ្រូបង្រៀន ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ ចំណែកឯ​នារី​បង្ក មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។​

 

​តាម​ប្រព​ភ​ព័ត៌មាន​ពីសា​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​បរទេស​រូបនេះ បាន​នាំ​នារី​ម្នា​ក់មក​ដេក​ផ្ទះ​ជាមួយ​គាត់ ស្រាប់​តែមួយ​ស្ទុះ​ក្រោយមក​បានឮ​សំលេង ឈ្លោះប្រកែក​គ្នា​រវាង​ស្រី​ស្នេហ៍​ខ្លាំងៗ លុះ​បាន​ប្រហែល​១​ម៉ោង​ក្រោយមក​ស្រាប់តែ ឮ​សំលេង​បុរស​ជនជាតិ​បរទេស​នោះ​ស្រែក​ឲ្យ​គេ​ជួយ​ផងៗ​។ ភ្លាមនោះ​ដោយមាន​សំលេង​ស្រែក​ឲ្យ​ជួយ ទើប​ប្រជាពលរដ្ឋ​នៅក្បែរនោះ​នាំគ្នា​ចេញទៅ​មើល​ក៏​ឃើញ​បុរសរងគ្រោះ មាន​ឈាម​ហូរ​ប្រលាក់​ពេញ​ខ្លួន​ហើយ​បែរជា​មិន​ទៅរក​មន្ទីរពេទ្យ​ព្យាបាល​របួស​នោះទេ បែរជា​ដើរចូល​ទៅក្នុង​បន្ទប់​គាត់​ទៅ​ដេក​លើ​ពូក​ធ្វើ​ដូច​មិន​ឈឺ ឬ​មានរឿង​អ្វី​នោះទេ​។ ចំណែកឯ​នារី​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់ទៅ​ដោយ​ឃើញ​មាន​បុរស​ម្នាក់ទៀត​ចាំ​ម៉ូតូ​ជិះ​គេច​បាត់ស្រមោល​តែម្តង​។​

 

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ករណីនេះ ក៏បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរ​គម​ន៍​ភ្លាមៗ និង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​រថយន្ត​សាមុយ​ដឹក​ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្តង​។​

 

​បច្ចុប្បន្ន​នារី​បង្កហេតុ​ត្រូវ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ​៕

02-2-2016 (1) 02-2-2016 (2) 02-2-2016

 

Leave a Reply

(*) Required, Your email will not be published