ភាពសាមញ្ញ ស្និទ្ធស្នាល​របស់​សម្តេច​តេ​ជោ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​

, , Leave a comment

02-2-2016

រាជធានី​ភ្នំពេញ​ : រូបភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ដើរ​ហាត់ប្រាណ​ថត​ស៊ែ​ល​ហ្វី​ជាមួយ​ប្រជាពលរដ្ឋ និង​រូបភាព​សម្តេច​អង្គុយ​ពិសា​នំ​បញ្ចុក​រែក​តាម​ផ្លូវត្រូវ​បាន​គេ​ប្រទះឃើញ​អ្នក​ចូលចិត្ត (Likes) និង​តំណរ​ចែករំលែក (Share) នៅលើ​ហ្វេ​ស​ប៊ុ​ក​ដ៏​ច្រើន​លើសលប់ ដែល​បានបង្ហាញ​ពី​ការគាំទ្រ​និង​ការចូល​ចិត្ត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ។ អាចនិយាយបាន​ថា​នេះ​ជា​រូបភាព​លើកដំបូង ដែល​គេ​កម្រ​បានឃើញ​ក្នុង​រយៈពេល​ជាង ៣​ទសវត្ស​មកនេះ ជាការ​ពិត​គេ​ច្រើន​ឃើញ​រូប​សម្តេច​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍ នៅពេល​សម្តេច អញ្ជើញ​ចុះទៅ​តាម​ខេត្ត តែ​រូបថត​ស៊ែ​ល​ហ្វី​ជាមួយ​ប្រជាពលរដ្ឋ មិនដែល​មាន​ទេ​។​

 

​នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​បា​នប​ង្ហោះ​រូបភាព​និង​សារ​ដោយ​បង្ហាញថា សម្តេច​កំពុងតែ​ហាត់ប្រាណ​ជាមួយ​ប្រជាពលរដ្ឋ​នៅមុខ​ព្រះបរមរាជវាំង និង​មាត់ទន្លេ​។ សារ​ភ្ជាប់​ដោយ​រូបភាព​ថត​ជាមួយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​អ្នក​ចុច​ចូលចិត្ត​(Likes) ជាង​២​លាន​៧​ម៉ឺន​នាក់​ថា​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ សម្តេច​បាន​ចុះ​ពិនិត្យ​សួនច្បារ​សាធារណៈ​និង​ឃើញ​សកម្មភាព​ហាត់​កីឡា​របស់​ប្រជាពលរដ្ឋ​និង​យុវជន​។

 

​សម្តេច​បានសរសេរថា​៖ “​នៅ​ម៉ោង​នេះ​ខ្ញុំ​កំពុង​ចូលរួម​ហាត់​កីឡា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅមុខ​ព្រះបរមរាជវាំង​មាត់ទន្លេ​។ ខ្ញុំ​បាន​បំពេញ​បំណង​របស់ខ្លួន​ខ្ញុំ​ដែល​ចង់​ចូលរួម​ហាត់ប្រាណ​ជាមួយ​ប្រជាពលរដ្ឋ​យូរ​មកហើយ និង​បាន​បំពេញ​សំណូមពរ​ពលរដ្ឋ​ដែល​បាន​សុំ​ខ្ញុំ​ឲ្យ​ចូលរួម​ហាត់​កីឡា​ជាមួយ​ប្រជាពលរដ្ឋ​។ សម្តេច​បន្ថែមថា​៖ “​ពិតជា​សប្បាយ​ដោយ​ប្រទេស​មាន​សន្តិភាព សូម​ចូលរួម​ជាមួយ​ខ្ញុំ​ការពារ​សន្តិភាព​ទើប​មានឱកាស​ហាត់ប្រាណ​តទៅ​ទៀត​។​

 

​កាលពី​ប៉ុន្មាន​ថ្ងៃមុន សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​ចេញមក​តាម​សួនច្បារ​ខាងមុខផ្ទះ​របស់​សម្តេច ដោយ​សម្តេច​បាន​ស្រោច​ទឹក​សួនច្បារ​និង​បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នករត់​ស៊ីក្លូ​ចំនួន​២៤​នាក់ និង​បាន​ជួប​ជាមួយ​ជនបរទេស​ដែល​ជិះ​ស៊ីក្លូ​សម្តេច​បាន​ថតរូប​បង្ហោះ​ជាមួយ​អ្នកធាក់ស៊ីក្លូ​និង​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​អ្នកធាក់ស៊ីក្លូ​ម្នាក់ៗ​ចំនួន​៤០​ម៉ឺន​រៀល​។​

 

​សកម្មភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​បាន Like និង Comment លើកឡើងថា នេះ​ជាការ​បង្ហាញ​ពី​ភាពសាមញ្ញ​របស់​សម្តេច​ជាមួយ​ប្រជាពលរដ្ឋ ទី​ពីរ​បង្ហាញ​ពី​សន្តិសុខ និង​សន្តិភាព ក្នុងប្រទេស​និង​ទី​បី​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ​។​

 

សកម្មភាព​ទាំងនេះ​ជាការ​កែប្រែ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែល​ពេលខ្លះ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នកនយោបាយ​ហ្មត់ចត់​ម៉ឺងម៉ាត់​បំផុត​។ តែ​សកម្មភាព​នាពេល នេះ​សាមញ្ញ ស្និទ្ធស្នាល និង​ទន់ភ្លន់​គួរ​ឲ្យ​គោរព​ស្រឡាញ់ សកម្មភាព​បែបនេះ​មាន​ប្រសិទ្ធ​ភាពខ្លាំង​សម្រាប់​ទទួល​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​។ ព្រោះ​ប្រជាពលរដ្ឋ​កម្រ​បាន​ជួប​ដោយផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ណាស់​សូម្បី​អ្នក​ដែល​ធ្វើការ​ជាមួយ​សម្តេច​មួយចំនួន​បាន​ត្រឹម​ឃើញ​មុខ​សម្តេច​តែប៉ុណ្ណោះ កម្រ​ទទួល​បានការ​ស្និត​ស្នាល​បែបនេះ​ណាស់​។ ប្រជាពលរដ្ឋ​ភាគច្រើន​កន្លងមក​បាន​ឃើញ​បាន​ស្គាល់​សម្តេច​តេ​ជោ ហ៊ុន សែន តែ​តាមរយៈ​មើល​តាម​ទូរទស្សន៍​តែប៉ុណ្ណោះ​។​

 

​ដូចនេះ​សកម្មភាព​របស់​សម្តេច​នៅពេលនេះ មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ អ្វីដែល​សម្តេច​ជោគជ័យ​ធ្វើ​ម៉េច​ផ្តល់​ការស្រឡាញ់​ឲ្យ​ដល់​ប្រជាពលរដ្ឋ​កាន់តែច្រើន និង​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ និង​មហាជន​យកចិត្តទុកដាក់​លើ​សារ​របស់​សម្តេច​ឲ្យ​បាន​ច្រើន​។ តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ សម្តេច តេ​ជោ ហ៊ុន សែន ចាប់ផ្តើម​សកម្ម​លើ​ហ្វេ​ស​ប៊ុ​ក​នៅពេល​ខុទ្ទកាល័យ​របស់​សម្តេច​ប្រកាសថា សម្តេច​មាន​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​។ នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តែងមាន​សារ​របស់​សម្តេច​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​ការលំបាក​នាពេល​កន្លងមក​ដូចជា​បញ្ហា​ឈប់​យកលុយ​ផ្លូវ​វ៉េងស្រេង ផ្លូវជាតិ​លេខ​៤ ការប្រឡង​យក​ប័ណ្ណបើកបរ បញ្ចុះតម្លៃ​ប្រឡង​យក​បណ្ណ​បើកបរ ថ្លៃ​ធ្វើ​ស្លាក​យានយន្ត​ការផ្ទេរ​ឈ្មោះ​។​ល​។ និង​-​ល​- សុទ្ធតែ​ត្រូវបាន​ប្រជាពលរដ្ឋ​អបអរសាទរ និង​គាំទ្រ​៕

02-2-2016 (1)

 

Leave a Reply

(*) Required, Your email will not be published