បេ​នី​យ៉ាំង បង្ហាញ​ស្នេហ៍​ដែលមាន​មន្ទិល​ជាមួយ​ថៅកែ​ផលិតកម្ម​ស្រី​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី​ស៊ិ​ច​ស៊ី បេ​នី​យ៉ាំង​ទើបនឹង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នឹង​ការលេង​ខ្លួន​ស៊ិ​ច​ស៊ី​ផ្អើល​អស់​មហាជន​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​។ ថ្មី​នេះ​មានការ​ទម្លាយ​ថា នាង​កំពុង​ភ្ជាប់​ស្នេហា​ជាមួយនឹង​ថៅកែ​ស្រី​ម្នាក់​ដែល​ល្បី​ថា សម្បូ​រឿងរ៉ាវ​ស្នេហា​ជាមួយ​តារា​ស្រី​ដូចគ្នា​នោះ​។​

 

​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈដែល​គេ​តែងតែ​ឃើញ​វត្តមាន​តារា​សម្តែង​ស្រី បេ​នី​យ៉ាំង ចូល​ហាង​កៀក​កិត​ជិត​ថៅកែ​ផលិតកម្ម​ស្រី​ម្នាក់ ដែល​កន្លងមក​ថៅកែ​ស្រី​រូបនេះ​ធ្លាប់​លេច​ធ្លាយ​ដំណឹង​ស្នេហា​ជាមួយ​តារា​ស្រី​មួយចំនួន​។​

 

​ទំនាក់ទំនង​នេះ​ត្រូវបាន​គេ​សង្ស័យថា អាច​លើសពី​មិត្ត​ភ​ក្កិ ហើយ​ពួកគេ​បាន​ទាក់ទង​គ្នា​មុនពេល បេ​នី​យ៉ាំង ហក់​ចូលប្រឡូក​ក្នុង​ការងារ​ជា​អ្នកសិល្បៈ​ម្ល៉េះ​។ ដំណឹង​នេះ​ត្រូវបាន​ខ្សឹបខ្សៀវ​ក្នុង​ចង្កោម​អ្នកសិល្បៈ ហើយក៏​មាន​បុរស​មិនតិច​ទេ​ដែល​បាក់​លង់​ស្នេហ៍​ជាមួយនឹង​តារា​ស៊ិ​ច​ស៊ី បេ​នី​យ៉ាំង សម្តែង​ការខកចិត្ត​មិនតិច​ដែរ​។​

 

​ជុំវិញ​ដំណឹង​ខ្សឹបខ្សៀវ​នេះ​ត្រូវបាន​តារា​សម្តែង​ស្រី​សម្តីទន់ បេ​នី​យ៉ាំង ភ្ញាក់ផ្អើល​ជាមួយនឹង​សំណួរ​នេះ​។ នាង​ថា “​ហេតុអ្វី​ក៏​ដឹង​លឿន​ម្ល៉េះ ហើយ​ច្បាស់​ទៀតថា ពួក​ខ្ញុំ​ធ្លាប់​ទៅ​ញ៉ាំ​អី​ជាមួយគ្នា​ទៀត​។ នាង​ទទួលស្គាល់ថា ពិតជា​ស្គាល់គ្នា​យូរ​មកហើយ គឺ​មុន​ពេលដែល​នាង​ចូល​សិល្បៈ​ម្ល៉េះ ប៉ុន្តែ​មិនមែនជា​ទំនាក់ទំនង​ស្នេហា​ឡើយ​។​

 

​តារា​សម្តែង​ស្រី​រូបនេះ​បញ្ជាក់ថា កន្លងមក​នាង​ពិតជា​បាន​ទៅ​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​ថៅកែ​ស្រី​រូបនោះ​មែន ប៉ុន្តែ​ក៏​ស្ថិត​ក្នុងការ​រាប់អាន​ធម្មតា​នោះដែរ​។ នាង​សរសើរ​ពី​ថៅកែ​ស្រី​រូបនេះ​ដែរ​ថា គឺជា​មនុស្ស​ល្អ​ចេះ​ជួយ​យកអាសា និង​យល់​ទុក្ខ​ធុរៈ​នាង​និង​សិល្បករ​ដទៃ ពិសេស គឺ​គាត់​ផ្តល់ឱកាស​ច្រើន​សម្រាប់​សិល្បករ​ថ្មី​។ នាង​លើកឡើង​ដែរ​ថា​ស្គាល់គ្នា​យូរ​គួរសម​ហើយ ប៉ុន្តែ​នាង​ហាក់​មិនសូវ​បាន​ដើរ​រួមគ្នា​ជាមួយ​ថៅកែ​ស្រី​រូបនោះ​ជា​ញឹកញាប់​នោះទេ ព្រោះតែ​នាង​និង​ថៅកែ​ស្រី​រូបនោះ សុទ្ធតែ​មានការ​ងា​រម​មា​ញឹក​រៀងៗ​ខ្លួន​។​

 

​នាង​បញ្ជាក់ថា ការស្និទ្ធស្នាល​ពេលខ្លះ​មិនអាច​សន្មត​ថា ជា​គូស្នេហ៍​នោះទេ គឺ​ត្រឹមតែ​ជា​មិត្ត​ភ​ក្កិ​ហើយ​បើ​នាង​មាន​គូស្នេហ៍​មែន គឺ​គូស្នេហ៍​នាង​ជា​បុរស មិនមែនជា​ស្ត្រី​ឡើយ​។ នាង​ស្នើ​កុំ​យក​នាង​ទៅ​ភ្ជាប់​នឹង​ចំណង​ស្នេហ៍​ខុស​ធម្មជាតិ​នេះ ព្រោះ​ជា​រឿង​មិន​ពិត​។ នាង​ប្រាប់ថា បច្ចុប្បន្ន​នាង​នៅ​មិនទាន់មាន​ស្នេហា​ជាមួយ​បុរស​ណា​នៅឡើយ​នោះទេ ព្រោះតែ​នាង​ចង់​ប្រឡូក​ឲ្យ​បាន​ច្រើន​ជាមួយនឹង​ការងារ​សិល្បៈ ខណៈ​នៅពេលនេះ​នាង​កំពុងតែ​ទទួល​ការងារ​សិល្បៈ ពិសេស​ការសម្តែង​ខ្សែភាពយន្ត​របស់​អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​នឹង​ចាប់ផ្តើម​ផលិត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ថៅកែ​ផលិតកម្ម​ស្រី​ម្នាក់​នោះ ធ្លាប់​ត្រូវបាន​គេ​ទាញ​ភ្ជាប់​នឹង​ចំណងស្នេហា​ក្រៅ​ឆាក​ជាមួយនឹង​តារា​សម្តែង​និង​ចម្រៀង​ស្រី​ល្បីឈ្មោះ​មួយចំនួន​នៅ​កម្ពុជា ហើយ​មាន​តារា​ស្រី​ខ្លះ​ក៏បាន​ស្ម​គ្រ​ចិត្ត​ទទួលយក​ស្នេហ៍​ជា​ថ្នូរ​នឹង​ការចូល​ច្រៀង​ផងដែរ​៕

12039678_102208716802899_7213525178909350489_n

 

Leave a Reply

(*) Required, Your email will not be published