ឡធ្យូង​បាន​ឆក់យក​ជីវិត​ឪពុក ព្រមទាំង​បង្ក​ឲ្យ​ម្ដាយ និង​កូនរង​របួស​ធ្ងន់ធ្ងរ​

, , Leave a comment

01-2-2016

ខេត្ត​​បាត់ដំបង​ : ក្នុង​គ្រួសារ​មួយ​មាន​គ្រោះ​អកុសល​លើ​មុខរបរ​ដុត​ធ្យូង​របស់ខ្លួន ដោយ​បុរស​ជា​ប្តី​បាន​ធ្លាក់​ចូលក្នុង​ឡ​ដែលមាន​អណ្តាតភ្លើង​ក្រហមឆ្អិនឆ្អៅ បណ្តាល​ឲ្យ​ឆេះ​ខ្លួន​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​។ ហេតុការណ៍​ដ៏​សង្វេក​ចំពោះ​គ្រួសារ​ក្រីក្រ​នេះ បានកើត​ឡើង​នៅ​ចំណុច​អូរ​ខ្វាត ស្ថិតក្នុង​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​។​

 

​ប្រ​ភ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា បុរស​ជា​ប្ដី​បាត់​បង់ជីវិត ក្នុង​ឡធ្យូង​នោះ​មាន ឈ្មោះ យូ​ន ស៊​ត អាយុ​៤៨​ឆ្នាំ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆែម​ដេ​ត អាយុ​៤៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ យួន​ចិ​ត្រា អាយុ​១៥​ឆ្នាំ ទាំងបី​នាក់ មានមុខ​រប​ជា​អ្នក​ដុត​ធ្យូង​លក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គ្រួសារ​រងគ្រោះ បាននាំគ្នា​ទៅ​បើក​ឡយ​ក​ធ្យូង ដើម្បី​យកទៅលក់​ពេលនោះ បុរស​ជា​ប្តី​បាន​ទម្លាយ​គំរប​ក្នុង​ឡ​ទាំង​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅឡើយ ស្រាប់តែ​ត្រូវ​ចំហេះ​ភ្លើង​ស្រូប​ធ្លាក់ចូល​ក្នុង​ឡ​តែម្តង​។ ភ្លាមៗ​នោះ ប្រពន្ធ និង​កូន​បាននាំគ្នា​ចាប់ទាញ​ដៃ​ជនរងគ្រោះ​ឲ្យ​ឡើង​មកលើ​វិញ តែដោយសារ​អំណាច​ចំហាយភ្លើង​ឈួ​ល​មក​ក្រៅ​ខ្លាំងពេក​ធ្វើ​ឲ្យ​ពួកគេ​ពី​នាក់ ម្តាយ និង​កូន ឆេះ​រលាក​ពេញ​ខ្លួន ក៏​របូតដៃ​បុរស​ជា​ប្តី ទៅក្នុង​ឡ​កំពុងមាន​អណ្តាតភ្លើង​សន្ធោសន្ធៅ​នោះ បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ទាំង​រស់ ក្នុង​ឡ​ដុត​ធ្យូង​នោះ​ទៅ​។​

 

​ក្រោយ​កើតហេតុ​ទាំង​ម្ដាយ និង​កូន ត្រូវបាន​បញ្ជូន​តាម​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​សព​ត្រូវបាន​អ្នកភូមិ​ជួយ​ជះ​ទឹក​នាំយក​ចេញពី​ក្នុង​ឡធ្យូង​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​ប្រជាពលរដ្ឋ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

01-2-2016 (2) 01-2-2016 (1)

 

Leave a Reply

(*) Required, Your email will not be published