មន្ត្រីគយសម្បូរលុយ ឈ្មោះសៀក ចាន់ ស្រវឹងធ្លាក់ភ្នែក ខឹងស្រីបែកចិត្ត បើករថយន្តបុករះ រថយន្ត,-ម៉ូតូ និងបុករបងកាស៊ីណូធ្លាយច្រើនកន្លែង

, , Leave a comment

ខេត្តបាត់ដំបង : សេចក្តីរាយការណ៍​បានអោយដឹងថា នៅវេលា​ម៉ោង​៩​កន្លះ​យប់ ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

 

​មន្ត្រី​គយ​សម្បូរ​លុយ​ម្នាក់​ឈ្មោះ សៀក ចាន់ ដែល​ខឹង​ស្រី​បែកចិត្ត បាន​បើក រថយន្ត ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក ទៅបុក​ធ្លាយ​ជញ្ជាំង​កាស៊ីណូ​ចំនួន​២​កន្លែង និង​បុក​រះ​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត និង​ម៉ូតូ​អស់​ជាច្រើន​គ្រឿង​ទៀត​។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​លោក សៀក ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​គយ​រដ្ឋាករ​ប្រចាំ​ច្រក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​សម្បូរ​រឿងអាស្រូវ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ក្នុង ស្ថានភាព​ស្រវឹង​ចេញពី​ផ្សារ​តា​វិ​ន​បុក​របង​កាស៊ីណូ​២​កន្លែង​បណ្ដាល​ឲ្យ​បាក់​ប្រវែង ជិត​៥​ម៉ែត្រ​និង​បុក​រះ​រថយន្ត​៤​គ្រឿង​និង​ម៉ូតូ​ច្រើន​គ្រឿង ដែល​ម្ចាស់​យានយន្ត​ចត ទុកចោល​នៅតាម​ចិញ្ចើមផ្លូវ​។​

 

​ប្រភព​បន្តថា ក្រោយ​បើក​រថយន្តបុក​រះ​របង​កាស៊ីណូ​និង​យានយន្ត​ជាច្រើន​គ្រឿង មន្ត្រី គយ ជា​អ្នកបើករថយន្ត​បង្ករ​ស្វាង​ស្រា​បើកទ្វារ រត់គេចខ្លួន​បាត់ស្រមោល ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​បាន​នាំយក​រថយន្ត​បង្ករ​និង​រថយន្ត​-​ម៉ូតូ​ដែល រង​ការខូចខាត​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​៕

01-2-2016 01-2-2016 (1) 01-2-2016 (2)

 

Leave a Reply

(*) Required, Your email will not be published