ចេញពី​ផឹកស៊ី​ក្លែម​សាច់​ឆ្កែ​ប្រែ​សន្តាន ឃើញ​ឪពុកម្តាយមិន​បាន ​ធ្វើ​ទារុណកម្ម​

, , Leave a comment

31-1-2016 (1) 31-1-2016

​រាជធានី​ភ្នំពេញ : កូន​អកតញ្ញូ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន ក្នុងករណី​ប្រើ​អំពើហិង្សា​ទៅលើ​ឪពុក​ខ្លួនឯង​បង្កើត​។ ករណី​ឃាត់ខ្លួន​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​វិលត្រឡប់​ចូល​ផ្ទះ​វិញ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ ធន់ ចាន់ថន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ​។ ចំណែក​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ គឹម ធន់ អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ផ្ទះ​ជាមួយគ្នា ភូមិ កើតហេតុ​ខាងលើ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​ផឹកស្រា​ស្រវឹង ពេល​ចូល​ដល់ផ្ទះ​បាន​ស្រែក​ឡូឡា​បង្ករឿង ព្រមទាំង​បោក​ចាន បោក​ឆ្នាំង ដោយ​ឃើញបែបនេះ​ឪពុក​បាន​ចេញមក​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ជា​កូន​បាន​ស្ទុះ​វាយ​ចំ​សៀតផ្កា​១​ដៃ ព្រមទាំង​គប់​នឹង​ដុំថ្ម​១​ដុំ ត្រូវចំ​ដៃ​ខាងស្តាំ បណ្ដាល​ឲ្យ​រងរបួស ហើយ​ក្រោយពី​បង្កហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​វិលត្រឡប់​ចូល​ផ្ទះ​វិញ ក៏ត្រូវ​ជនរងគ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រលួស​ឲ្យ​ឃាត់ខ្លួន នាំមក​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​។​

 

​សមត្ថកិច្ច​ប្រាប់​បន្តទៀតថា បន្ទាប់​សាកសួរ​ជំហាន​ដំបូង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍ ជនសង្ស័យ​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​។​

 

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប​ប្រាប់​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា មុនពេល​កើតហេតុ វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ រូបគេ និង​មិត្ត​ភ័ក្ដិ​ម្នាក់​បាន​ផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ​អស់​ចំនួន​៣​លីត្រ លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ឃើញ​ចាន​គ្មាន​អ្នក​លាង រូបគេ​ក៏​ស្រែកសួរ​ប្អូនៗ​ថា ហេតុ​អី​បានជា​មិន​លាងចាន ពេលនោះ​ប្អូនស្រី​ឆ្លើយ​វិញ​ថា នរណា​ស៊ី​បាយ អ្នកនោះ​ជា​អ្នក​លាង គ្រាន់តែ​ឮ​ប៉ុណ្ណឹង​ជនសង្ស័យ​ខឹង​ទាញ​ចាន​បោក​ចោល​អស់​ចំនួន​២ ហើយដោយ​ឃើញបែបនេះ​ឪពុក​បង្កើត​ជនសង្ស័យ​ក៏បាន​ចេញមក​សួរនាំ ស្រាប់តែ​ជនសង្ស័យ ជា​កូន​បាន​ស្ទុះ​វាយ​ចំ​សៀតផ្កា​១​ដៃ ព្រមទាំង​គប់​និង​ដុំថ្ម​១​ដុំ ត្រូវចំ​ដៃ​ខាងស្តាំ បណ្ដាល​ឲ្យ​រងរបួស ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន រួមទាំង​កាំភ្លើង​កែច្នៃ​ចំនួន​១​ដើម​ផងដែរ​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published