កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញាគាស់ផ្ទះ និងកាច់កម៉ូតូដ៏ល្បី នៅស្រុកស្រីសន្ឋរ

, , Leave a comment

ខេត្តកំពង់ចាម ៖ ជនសង្ស័យ ដែលជាមុខសញ្ញាគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋជាញឹកញាប់និងដើរកាច់កម៉ូតូនៅជាច្រើនកន្លែងតាមរោងបុណ្យតាម

ទីកន្លែងសារធារណះដ៍ល្បី នៅស្រុកស្រីសន្ឋរខេត្តកំពង់ចាម រហូតធ្វើសកម្មភាព នៅរាជធានីភ្នំពេញផងនោះឥឡូវអស់ល័ក្ខត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចុះពង្រឹងការងារជំនាញព្រហ្មទណ្ឌ័នៅស្រុកស្រីសន្ឋរ ចាប់បង្រ្កាប បានព្រមទាំង ដកហូតសម្ភារជាច្រើនផងដែរ។

លោកសក្ត័៤ អ៊ឹម ស៊ាងឌី ប្រធានក្រុមការងារជំនាញ ព្រហ្មទណ្ឋ័ចុះ ជួយស្រុក ស្រីសន្ឋរ បានអោយដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ បែន រត្ន័ ស្នងការខេត្តកំពង់ចាម កាលពីថ្ងៃទី ២៧ខែមករា ឆ្នាំ២០១៦ ក្រុមការងារជំនាញ ព្រហ្មទណ្ឌ័ខេត្តកំពង់ចាមចុះជួយស្រុកស្រីសន្ឋរ បានដឹកនាំស្រាវជ្រាវបង្រ្កាបមុខ សញ្ញាលួចកាច់កម៉ូតូ យ៉ាងសកម្មជាច្រើនកន្លែង តាមរោងបុណ្យ តាមទីកន្លែង សារធារណះដ៍ល្បីនៅស្រុកស្រីសន្ឋឈ្មោះ ង៉ន វា ហៅ ដា វួច អាយុ២៣ឆ្នាំ ស្រុក កំណើត ភូមិសំរោង ឃុំមានជ័យ ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម បច្ចុប្បន្ន មុខរបរ សន្តិសុខ ហាងស៊ុគីស៊ុប ក្បែរសាលាបាក់ទូករាជធានីភ្នំពេញ ។

លោកសក្ត័៤អ៊ឹមស៊ាងឌីបានអោយដឹងបន្តថាមុខសញ្ញាខាងលើតែងធ្វើសកម្មភាព នៅស្រុកស្រីសន្ឋរ និងជាមុខសញ្ញា ធ្វើសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ ផងដែរ ក្រោយពីពិនិត្យឃើញបទល្មើសនៅភ្មំពេញច្រើនជាង លោកស្នងការបាន សម្រេចប្រគល់មុខសញ្ញាឈ្មោះ ង៉ន វា ទៅសមត្ថកិច្ចរាជធានី ភ្នំពេញបន្ត តាម និតិវិធី ។

ដោយឡែកមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានអោយដឹងថា នៅល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នេះថា ជនសង្ស័យជាបក្សពួកដែលកម្លាំង ជំនាញព្រហ្មទណ្ឋ័ខេត្តកំពង់ចាមចុះជួយស្រុកស្រីសន្ឋត្រូវបានចាប់ខ្លួនម្នាក់ទៀត នៅតាមផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោយពីធ្វើ ការស្រាវជ្រាវ អស់រយៈពេលជាយូរ៕

IMG-20160129-WA0004

IMG-20160129-WA0002 (1)

 

Leave a Reply

(*) Required, Your email will not be published