ចូល​វាយ​ប្លន់​ដល់​ក្នុងផ្ទះ​លក់​ពូក​ទាំង​ព្រឹក យកលុយ និង​គ្រឿងអលង្ការ​ជិត​១​ម៉ឺន​​ដុល្លារ​

, , Leave a comment

រាជធានី​ភ្នំពេញ : ស្ត្រី​អ្នកលក់​ពូក​ខ្នើយ​ម្នាក់​បាន​រងរបួស​ធ្ងន់​សន្លប់​បាត់ស្មារតី បន្ទាប់ពី​ជនសង្ស័យ​ម្នាក់​បាន​ចូលទៅ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យកលុយ​អស់​៦​ពាន់​ដុល្លារ និង​ខ្សែក​ខ្សែដៃ​ទម្ងន់​៥​ជី នៅ​ចំណុច​ផ្ទះ​លេខ​៩៣២ ផ្លូវជាតិ​លេខ​៥ ក្រុម​២ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​កាលពី​ព្រឹក​ព្រលឹម​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចាយ សុ​គុន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ពូក​ខ្នើយ នៅផ្ទះ​កើតហេតុ​ខាងលើ​។ ចំណែក​ប្ដី​ឈ្មោះ​ហោរ៉ា​វី អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។ មុនពេល​កើតហេតុ​ប្តី​ស្ត្រីជន​រងគ្រោះ​បានរៀបចំ​ដឹក​កូន​ទៅ​រៀន​ដោយ​ឃើញ​ម្ចាស់​ម៉ូតូ​កង់​៣​ម្នាក់​ចុះ​ទិញ​ពូក និង​មាន​យុវជន​ម្នាក់ទៀត​ជិះ​នៅលើ​ម៉ូតូ​កង់​បី​តែ​ខ្លួន​មិនបាន​ចាប់អារម្មណ៍ ហើយក៏​ជូន​កូន​ទៅ​រៀន​បាត់ទៅ​។ លុះ​ត្រឡប់មកវិញ​ចូលដល់​ក្នុងផ្ទះ បានឮ​ប្រពន្ធ​យំ ក៏​សួរនាំ​ទើប​ដឹងថា ចោរ​ចូល​ប្លន់​យកលុយ​អស់ហើយ រួច​ក៏​បញ្ជូន​ប្រពន្ធ​ទៅ​គ្លីនិក​ក្បែរ​នោះ​ដើម្បី​ព្យាបាល​។ បន្ទាប់ពី​ជូន​ប្រពន្ធ​ទៅ​ពេទ្យ​រួច ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ឫស្សីកែវ ហើយ​សមត្ថកិច្ច​ក៏បាន​ចុះទៅពិនិត្យ​ទីតាំង​កើតហេតុ និង​ធ្វើ​កំណត់ហេតុ​។​

 

​ក្នុងករណីនេះ ប្លន់​ម្ចាស់ផ្ទះ​បាន​បញ្ជាក់ថា គឺ​ចោរ​បាន​យកលុយ​អស់​៧​ពាន់​ដុល្លារ ខ្សែ​.​ក​ចិញ្ចៀន និង​ខ្សែដៃ​មាស​ចំនួន​៥​ជី សរុប​ជិត​១​ម៉ឺន​ដុល្លារ ក្នុងនោះ​ស្ត្រី​រងគ្រោះ​រងរបួស​បែក​ក្បាល​កំពុង​សម្រាក​ព្យាបាល​នៅ គ្លីនិក​ក្បែរ​នោះដែរ​។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​ស្វែងរក​ជនសង្ស័យ​ដើម្បី​កំណត់​មុខសញ្ញា​ឈានទៅ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​៕

28-1-2016 (1) 28-1-2016 (2) 28-1-2016

 

Leave a Reply

(*) Required, Your email will not be published