ក្រុមចោរ​ខឹង​បើក​ទូដែក​មិន​ចេញ បាញ់​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់ របួស​២​នាក់​

, , Leave a comment

​ខេត្តបាត់ដំបង : ក្រុមចោរ​ប្រដាប់​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​ធុន​អាកា​១​ដើម និង​កាំភ្លើងខ្លី​២​ដើម បាន​ចូលទៅ​បាញ់រះ​ជិត​១០​គ្រាប់​នៅផ្ទះ​លក់ដូរ​មួយកន្លែង​នៅវេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា មុន​កើតហេតុ​មាន​ជន​មិន​ស្គាល់មុខ​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​AK​ចំនួន​១​ដើម និង​កាំភ្លើងខ្លី​ចំនួន​២​ដើម​ព្រមទាំង​មាន​ដែក​ស្បែង​ផង​នោះ បាន​ចូលទៅ​ប្លន់ ដោយ​ដំបូង​មានការ​បាញ់រះ​ចំនួន​៨​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ភៀ​ង ភុ​ន ភេទ​ប្រុស  អាយុ​៥៤​ឆ្នាំ  ត្រូវជា​ឪពុក គឺ​រងរបួស​ធ្ងន់​(​ចំ​ទ្រូង​) និង​មួយ​គ្រាប់​ទៀត​ត្រូវ​ទៅលើ​ឈ្មោះ ផុន ឡៃ​ម៉េង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​កូន របួសស្រាល​។ ដោយឡែក​ម្ចាស់ផ្ទះ​ក៏ត្រូវ​ក្រុមចោរ​វាយ​នឹង​ដែក​ស្បែង​របួស​ស្មា​ខាងឆ្វេង និង​ឈ្មោះ ម៉េង ផុង ក៏​រងរបួស​លើ​ដៃ​ខាងស្តាំ​បន្ទាប់មក​ក្រុមចោរ​បាន​ប្រមូលយក​គ្រឿងអលង្កា​មួយចំនួន ដូចជា​ខ្សែក​ប្លា​ទីន​មួយ​ខ្សែ​ទម្ងន់​១​តម្លឹង  និង​ចិញ្ចៀន​ប្លា​ទីន​មួយ​វង់ ទម្ងន់​៣​ជី រួច​រត់គេចខ្លួន បាត់ស្រមោល​តែម្តង​។​

 

​ដោយឡែក​បុរស​ដែល​ត្រូវជា​ឪពុក​ឈ្មោះ ភៀ​ង ភុ​ន ដោយសារតែ​ស្ថានភាព​មុខរបួស ធ្ងន់ធ្ងរ​ពេក​ក៏ត្រូវ​បាន​បញ្ជូន​បន្តទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​បាន​ស្លាប់បាត់​បង់ជីវិត​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅឯ​ប្រទេស​ថៃ​។​

 

​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ស្វែងរក​មុខសញ្ញា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

28-1-2016 (1) 28-1-2016

 

Leave a Reply

(*) Required, Your email will not be published