អគ្គីភ័យ​ដែល​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ នៅ​ជ្រោះ​បាត់​ស្នេហ៍ បាន​រលត់​ហើយ ក្រោយ​ឆេះ​បំផ្លាញ​ទាំងស្រុង​

, , Leave a comment

​រាជធានី​ភ្នំពេញ : អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅ​ម្តុំ​ជ្រោះ​បាត់​ស្នេហ៍ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​បាន​ឆាបឆេះ​បំផ្លាញ​ឃ្លាំង​ស្តុក​អេតចាយ ចំនួន​ពីរ​បន្ទប់​អស់ទាំង​ស្រុង ក្រោយពី​ពន្លត់​មាន​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​នា​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ​។

 

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង បាន​ទៅ​ជួយ​បាញ់​ពន្លត់​រយៈពេល​ប្រមាណ​៣០​នាទី ភ្លើង​បាន​រលត់ទៅវិញ​ទាំងស្រុង​។ ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​សិន​។​

 

​ចំពោះ​គ្រោះ​អគ្គីភ័យ​មួយ​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ក្នុងនោះ​ត្រូវគេ​បានដឹងថា​ម្ចាស់ផ្ទះ​ប្តី​ឈ្មោះ ស៊ិន សុខ​ណា អាយុ​ជិត​៣០​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ស្រស់​រដ្ឋា​អាយុ​២៩​ឆ្នាំមាន​ផ្ទៃពោះ​និង​មាន​កូនស្រី​ពីរ​នាក់​។ ជនរងគ្រោះ​បាន​ជួល​បន្ទប់​គេ​ចំនួន​ពីរ​បន្ទប់ ដើម្បី​ស្តុក​ទុក​អេតចាយ​ដែល​ខ្លួន​បាន​ដើរ​ទិញ​។ ប៉ុន្តែ​នៅពេលនេះ​ត្រូវបាន​ភ្លើង​ឆេះ គ្មាន​សល់​ឡើយ​ដែល​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ទៅ​៕

28-1-2016 (2) 28-1-2016 28-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published