អាវុធហត្ថ​ស្រុក​កំរៀង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​យ៉ាម៉ា ចំនួន​៨០០​គ្រាប់​

, , Leave a comment

​ខេត្តបាត់ដំបង : ជនសង្ស័យ​ចំនួន​ពីរ​នាក់ រួមទាំង​គ្រឿងញៀន ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ចុះ​ក្របួច​បាន​ទាន់ពេលវេលា ខណៈដែល​មុខសញ្ញា​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​កាល​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច ពីថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ក្នុង​កិច្ចប្រតិបត្តិការ​ដែល​លោក​អនុសេនីយ៍ទោ ឈុន វឿន បាន​ដឹកនាំ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់​ដោយ​ទី​១​ឈ្មោះ ផាន តង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ចាប់ហួយ និង​ទី​ពីរ​ឈ្មោះ លឹម សុខ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប ហើយ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេរ និង​រកឃើញ​នូវ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨០០​គ្រាប់ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់​តូច​ដែលមាន​ទម្ងន់​ស្មើនឹង ២,៥៨ ក្រាម ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង​ប្រាក់រៀល​ចំនួន​១២​ម៉ឺន​រៀល និង​ម៉ូតូ​ឌ្រី​ម​០១៥ មួយគ្រឿង ដោយបាន​នាំយក​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​សាកសួរ​បន្ត​។​

 

​យោងទៅលើ​ការសារភាពរ​បស់ជនស​ង្ស័​យ​រួចមក បច្ចុប្បន្ន​កម្លាំង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

28-1-2016

 

Leave a Reply

(*) Required, Your email will not be published