យុវជន​ម្នាក់​យាម​ដី​ឲ្យ​គេ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់

, , Leave a comment

28-1-2016

ខេត្តកំពង់ស្ពឺ : យុវជន​ម្នាក់​ជា​អ្នកយាម​ដី​ត្រូវបាន​ជនល្មើស​បាញ់​ចំនួន​៣​គ្រាប់​ចំ​ផ្ទៃមុខ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​និង​៤០​នាទី​យប់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​ក្រុមហ៊ុន​អ៊ុក​ឃុន តាមផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៨៣ ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានបញ្ជាក់​ប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ឲ្យ​បានដឹងថា យុវជន​រងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ស៊ុន ដេវីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ហើយ​បានមក​ចាំចម្ការ​ឲ្យ​ក្រុមហ៊ុន​អ៊ុក​ឃុន​។​

 

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច បានបញ្ជាក់​ទៀតថា នៅ​យប់កើតហេតុ​នេះ​ជនរងគ្រោះ​អាចមាន​ទំនាស់​ដីធ្លី​ជាមួយ​ជនល្មើស​ក៏ត្រូវ​ជនល្មើស​មិន​ស្គាល់មុខ ប្រដាប់​ដោយ​កាំភ្លើង​AK​ធ្វើការ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ គឺ​ត្រូវចំ​មាត់​១​គ្រាប់ ភ្នែក​១​គ្រាប់ និង​ច្រមុះ​១​គ្រាប់​បណ្ដាល​ឲ្យ​ដេក​ដួល​ស្លាប់​តែម្ដង​។ ក្រោយពេល​កើតហេតុ ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កំពុង​ចុះទៅ​ចំណុចកើតហេតុ​ដើម្បី​ធ្វើ ការពិនិត្យ និង​រក​វត្ថុតាង​បន្ថែម​។​

 

​លោក សម សក្ដិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា ករណីនេះ​លោក​អត់​ទាន់​ច្បាស់​ទេ ប៉ុន្តែ​លោក​បាន​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ​ហើយ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​។​

 

​លោក​វរសេនីយ៍ត្រី សាយ ប៊ុនថន អធិការ​ស្រុក​ភ្នំស្រួច បានបញ្ជាក់​ប្រាប់​កំណើត​ថ្មី​ថា លោក​មិនទាន់​អាច​និយាយ​អ្វី​បានឡើយ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​លើ​រឿងនេះ​៕

 

 

Leave a Reply

(*) Required, Your email will not be published