មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ដោយ​ការធ្វេសប្រហែស​ការបើក​បរ​ម៉ូតូ​

, , Leave a comment

​ខេត្តកណ្តាល : យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១០​ភូមិ ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្ដាល​។​

 

​ប្រភពពី​នគរបាល​ស្រុក​ស្អាង​បាន​រាយការណ៍​ថា ជនរងគ្រោះ​៤​នាក់​មានឈ្មោះ សៀន សំភាស់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ឈ្មោះ ស្រឹប ប្រុស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​២​នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើ​ស្លា ស្រុក​ស្អាង​។ ឈ្មោះថា​ល់ ថេ​ង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ វុ​ធ មួយ​គីម ភេទ​ស្រី​អាយុ​១១​ឆ្នាំ អ្នក​ទាំង​២​នៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅវេលា​ម៉ោង​ខាងលើ​មាន​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល​សេ​៥០ ពណ៌​ទឹក​ប៉ិច​ចាស់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សៀន សំភាស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រួម​ដំណើរ​ជាមួយ​ឈ្មោះ ស្រ៊ី​ប ប្រុស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រួម​ដំណើរ​ជាមួយគ្នា​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​។ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ម៉ូតូ​ខាងលើ​ក៏បាន​វេ​ចង្កូត ម៉ូតូ​ចូលមក​ខាងស្ដាំ​ដៃ ម៉ូតូ​ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FH-3201 បើកបរ​ដោយ​ឈ្មោះ ថា​ល់ ថេ​ង រួម​ដំណើរ​ជាមួយ​ឈ្មោះ វុ​ធ មួយ​គីម ក្នុង ទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ដួល​រងរបួស​ទាំងសង្ខាង ហើយ​បច្ចុប្បន្ន​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​។​

 

​រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ធ្ងន់ បច្ចុប្បន្ន​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​ដោះស្រាយ​៕

28-1-2016 28-1-2016 (1) 28-1-2016 (2) 28-1-2016 (3)

 

Leave a Reply

(*) Required, Your email will not be published