ការ​គេង​អាក្រាតកាយ មាន​លក្ខណៈ​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​

, , Leave a comment

គ្មាន​នរណាម្នាក់​នឹង​ជជែក​តវ៉ា​អំពី​អត្ថប្រយោជន៍​នៃ​ការ​គេង​យប់​ឡើយ​។ ការ​សម្រាក​ដ៏​ល្អ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​ជាង​មុន​។ ការ​គេង​អាក្រាតកាយ ពិតជា​អាចធ្វើ​ឲ្យ​ការ​គេង​មាន​ភាពប្រសើរ​ជាង​នេះ​។ ភាគច្រើន​ពួកយើង​ពាក់អាវ​គេង​ពេលយប់​ហើយ​វា​មិនមាន​បញ្ហា​អ្វី​នោះទេ ព្រោះ​អាវ​ទាំងនោះ​ត្រូវ​បង្កើតឡើង​ដើម្បី​ឲ្យ​ការ​ដេក​របស់​យើង​មាន​ផាសុខភាព​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​បាន​ព្យាយាម​ដេក​ដោយ​មិន​ប្រើ​ខោអាវ​គេង​ពេលយប់​នោះ ហើយ​នៅតែ​ចូលចិត្ត​ដេក​ស្រាត និង​ទទួលបាន​អត្ត​ប្រយោជន៍​យ៉ាងច្រើន​ពី​ទំលាប់​នេះ​។ វា​ក៏​ជួយ​សន្សំ​លុយ​របស់​យើង​ក្នុង​ការទិញ​ខោអាវ​ដេក​ពេលយប់​ថ្មីៗ ដើម្បី​ស្លៀក​មុនពេល​ចូល​គេង​ផងដែរ​។ លើសពីនេះទៅទៀត ការ​ដេក​អាក្រាត​ក៏​ជួយ​យើង​ដេក​ពេលយប់​លក់​ស្រួល និង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក​ផងដែរ​។​ខាងក្រោម​នេះ​ជា​ហេតុផល​មួយចំនួន សម្រាប់​មូលហេតុ​ដែល​អ្នក​គួរតែ​ពិចារណា​ទទួលយក​វា​។​

 

១-ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​
​នៅពេលដែល​អ្នក​ដេក កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស៍បាន​ថយចុះ​។ ដោយសារតែ​ការថយចុះ​នេះហើយ​ទើប​ធ្វើ​ឲ្យ​យើង​ក្រោក​នៅ​ព្រឹក​ឡើង​មាន​អារម្មណ៍​ស្វាហាប់​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​អ្នកឈ្នះ​ក្នុងថ្ងៃនេះ​។ អ្នក​ដែល​ប្រើ​ខោអាវ​ដេក​យប់​មិនបាន​ឲ្យ​រាងកាយ​សម្រាក​បាន​គ្រប់គ្រាន់​ទេពី​ព្រោះ​ការ​ស្លៀកពាក់​ដេក​ពេលយប់​វា​មិន​ធម្មជាតិ​ហើយ​វា​រារាំង​យើង​ពី​ដំណេក​ដែលមាន​សុខភាព​ល្អ​។ ប្រសិនបើ​យើង​ដេក​មិន​គ្រប់គ្រាន់​ទេ កម្រិត​នៃ​ភាព​ស្ត្រេ​ស៍រ​បស់​យើង​នឹង​កើនឡើង​ខ្ពស់ ហើយ​រឹតតែ​ធ្វើអោយ​យើង​ញុំ​ា​កាន់តែច្រើន​។ អ៊ីចឹង​ចាប់ពីពេលនេះ​ត្រូវ​សូម​សាក​ដេក​ស្រាត​ជំនួស​វិញ​ទៅ ហើយ​អ្នក​ក៏​លែង​ខ្វល់​ពី​រឿង​ខ្លាញ់​ក្បាលពោះ​ទៀត​ដែរ​។

 

២-ទទួលបាន​ស្បែក​ដែលមាន​សុខភាព​ល្អ​
​ស្បែក​ដែលមាន​សុខភាព​ល្អ​គឺជា​ស្បែក​ដែល​ទទួលបាន​ខ្យល់​បរិ​សុ​ទ្ទ​គ្រប់គ្រាន់​ជា​ទៀងទាត់ ដូច្នេះហើយ​អ្នក​គួរតែ​ឲ្យ​ស្បែក​របស់​អ្នក​ដកដង្ហើម​ដោយ​សេរី​។ ការ​ដេក​ស្រាត​ជួយ​ឲ្យ​ស្បែក​របស់​អ្នកទទួលបាន​ខ្យល់​បរិសុទ្ធ​បាន​ច្រើន​ហើយ​វាក៍​ជួយ​ទប់ស្កាត់​អ្នក​ពី​ការ​ទៅ​ជួប​គ្រូពេទ្យ​សើរ​ស្បែក​ដែល​បណ្តាលមកពី​កន្ទួល​រមាស់ ការ​រលាក​និង​បញ្ហា​ស្បែក​ផ្សេងទៀត​ផងដែរ​។​

 

៣-បង្កើន​ភាព​ស្និ​ទ្ទ​ស្នាល​
​ប្រសិនបើ​អ្នក​ដេក​ជាមួយ​ដៃគូ​របស់​អ្នក ការ​ដេក​ស្រាត​នឹងធ្វើ​ជីវិត​ផ្លូវភេទ​របស់​អ្នក​កាន់តែ​ប្រសើរ​។ ការប៉ះពាល់​រវាង​ស្បែក​និង​ស្បែក​បង្កើន​ចំណង់​ផ្លូវភេទ​កាន់តែ​ពុះកញ្ជ្រោល​។ រឿង​សំខាន់​បន្ទាប់​ទៀត​របស់​អ្នក​គឺ​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​រឿង​បើក​យុទ្ធនាការ​ដោយ​មិន​ចាំ​ប្រើ​អារម្មណ៍​សម្រើប​អ្វី​ទាំងអស់ ព្រោះ​បុរស​ចូលចិត្ត​សម្លឹងមើល​រាងកាយ​ធម្មជាតិ​របស់​ស្ត្រី និង​គយគន់​សម្រស់​ធ​ម្ម​ជាតិ​សម្រាប់​រឿង​ហ្នឹង​។ នៅពេលដែល​អ្នក​ប៉ះគ្នា​ទៅវិញទៅមក វា​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ​អុក​ស៊ី​តូ​ស៊ី (​អរ​ម៉ូ​ន​នៃ​ក្តី​ស្រឡាញ់​) និង​ជួយ​បង្កើន​ឪ​កាស​ក្នុងការ​ចំណាយពេល​រាត្រី​ដែល​មិនអាច​បំភ្លេចបាន​។​

 

៤-ធ្វើ​ឲ្យ​ការ​ដេក​របស់​អ្នក​កាន់តែ​ប្រសើរ​
​សីតុណ្ហភាព​រាងកាយ​ជាធម្មតា​ធ្លាក់ចុះ​នៅពេលដែល​យើង​ដេក​។ ទោះជា​យ៉ាងណា​ក៍ដោយ វា​មិន​កើតឡើង​ទេ​នៅពេលដែល​យើង​ស្លៀកពាក់​ខោអាវ​ដេក​យប់​។ ស្ថានភាព​រាងកាយ​ក្តៅ​ក៍​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ដេក​មិន​លក់​ដែរ​។ ផ្ទុយទៅវិញ​ការ​ដេក​ស្រាត ធ្វើ​ឲ្យ​ការ​ដេក និង​សុខភាព​ទូទៅ​របស់​អ្នក​កាន់តែ​ប្រសើរ​។​

 

​អ្នក​ដែល​ដេក​មិន​គ្រប់គ្រាន់​រាល់​យប់​មាន​អារម្មណ៍​និង​មើលទៅ​មិនមាន​សុខភាព​ល្អ​ទេ ហើយ​រស់​ក៏​មិនបាន​យូរ​ដែរ​។ ស្តាប់​មើលទៅ​វា​ដូចជា​ហេតុផល​ដ៍​ល្អ​មួយ​ដែរ​ក្នុង​ផ្លាស់ប្តូរ​ទំលាប់​ទៅ​ដេក​ស្រាត​វិញ​។​

 

៥- ធ្វើអោយ​ទ្វារមាស​របស់​អ្នក​ដកដង្ហើម​ដោយ​សេរី​
​ទ្វារមាស​របស់​ស្រី្ត​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​របស់​បាក់តេរី​ពិ​ព្រោះ​វា​សើម​ហើយ​ក្តៅ​។ ដោយសារតែ​ការ​ដេក​ស្រាត អ្នក​នឹងមាន​ភ្នាស​ការពារ​ទ្វារមាស​ល្អ​ធម្មតា ហើយនឹង​មិន​ឆ្លង​រោគ​ផ្សិត​ទ្វារមាស​ណាមួយ​នោះទេ​។ សូម​ទុក​ឲ្យ​ភ្នាស​ការពារ​ទ្វារមាស​របស់​អ្នក​ស្រូបខ្យល់​បរិសុទ្ធ​ដោយ​សេរី​តាមរយៈ​ការ​ដេក​ស្រាត​រៀងរាល់​យប់​។ 

 

៦-វា​ជួយ​ឲ្យ​អ្នកមាន​សេរីភាព​
​ស្ត្រី​ទាំងឡាយ​ស្រឡាញ់​សេរីភាព​។ អ្នក​មិនអាច​សប្បាយចិត្ត​ពេញទំហឹង​បានទេ​ប្រសិនបើ​អ្នក​មិន​អាចធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ​។ ដេក​ស្រាត​ផ្តល់អោយ​អ្នក​នូវ​សេរីភាព​ដែល​អ្នក​ចង់បាន​។ នៅក្នុង​សម័យបុរាណ មនុស្ស​បាន​ជឿថា​អ្នក​ដែល​បាន​ដេក​ពាក់​ខោអាវ មិន​យល់សប្តិ​ពី​ទំនាយ​ដែល​នឹង​កើតឡើង​នោះទេ ដែល​ហេតុនេះហើយ បានជា​ស្ត្រី និង​បុរស​មួយចំនួន​ព្យាយាម​ដេក​ស្រាត នៅ​អាកាសធាតុ​ខាងក្រៅ​រាង​ក្តៅ​បន្តិច​។​

 

៧-ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សម្ពាធ​ឈាម​របស់​អ្នក​
​រាល់​ប្រភេទ​នៃ​ខោ​ក្នុង​និង​ខោអាវ​ដេក​យប់​មិន​បានធ្វើ​ឲ្យ​លំហូរ​ឈាម​ដើរ​ដោយ​សេរី​ពេញ​រាងកាយ​នោះទេ​។ នៅពេលដែល​អ្នក​ដេក​ស្រាត សាច់ដុំ ខួរក្បាល និង បេះដូង​របស់​អ្នក ទទួលបាន​លំ​ហូរឈាម​គ្រប់គ្រាន់​ជាមួយនឹង​ដំណើរ​ឈាម​ដ៏​ប្រសើរ​។ អ្នក​ភ្ញាក់ឡើង​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ និង​ត្រៀម​ជាស្រេច​ដើម្បី​សម្រេច​គោល​រាល់​គោលដៅ​របស់​អ្នក​យ៉ាង​ងាយស្រួល​។​

 

៨-កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
​ការ​ដែលមាន​អារម្មណ៍​ត្រជាក់​នៅពេល​យប់​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​អ្នក​ឲ្យ​មានការ​រំលាយ​អាហារ​បានល្អ​និង​ជួយ​បង្ការ​នូវ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​។ ការសិក្សា​បានបង្ហាញ​ថា​មនុស្ស​ដែល​សឹងតែ​ស្រាត​ននលគក​អាចធ្វើ​ឲ្យ​សុខភាព​របស់​ពួកគេ​ល្អប្រសើរ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។ អ្នក​មិន​ត្រឹមតែ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែមទាំង​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​ធាត់​ទៀតផង​។

 

​ខ្ញុំ​បាន​ដេក​ស្រាត​ប៉ុន្មាន​ឆ្នាំ​ហើយ​មកហើយៗ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​មាន​សុខ​ភាពល្អ​និង​មានជីវិត​ផ្លូវភេទ​កាន់តែ​ប្រសើរ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ជាង​មុន ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ទំលាប់​នេះ​សក្តិសម​នឹង​សាកល្បង​យ៉ាងហោចណាស់​ក៏​ម្តង​ដែរ​។ ខ្ញុំ​ក្រោក​ឡើង​ហើយ​មាន​អារម្មណ៍​ថា​

 

​មាន​ថាមពល​គ្រប់គ្រាន់​និង​មានបំណង​ប្រាថ្នា​ប្រើប្រាស់​ជីវិត​ឲ្យ​ល្អ​ប្រពៃ​បំផុត​។ តើ​អ្នក​ហ៊ាន​ដេក​ស្រាត​ទេ​?

28-1-2016

 

Leave a Reply

(*) Required, Your email will not be published