ការ​ស្លៀកពាក់​ក្នុងប្រទេស​កម្ពុជា​

, , Leave a comment

28-1-2016 (1)

អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​រដូវ​ពីរ ៖ រដូវវស្សា (​ពី​ខែឧសភា ដល់​តុលា​) និង រដូវប្រាំង (​ពី​ខែវិច្ឆិកា ដល់​មេសា​)​។ ក្នុង​រដូវប្រាំង​នៅពេលដែល​អាកាសធាតុ​ក្តៅ ហើយ​សើម អ្នក​គួរ​ស្លៀក​សម្លៀកបំពាក់ សាច់​កា​តុង ស្រាល និង​រលុងៗ​។ អ្នកទេសចរ​ប្រហែលជា​ត្រូវការ​ខោជើងវែង និង​អាវដៃវែង សម្រាប់​ការដើរ​កម្សាន្ត និង​សកម្មភាព​ផ្សេងៗ​នៅ​ខាងក្រៅ​។ នៅពេល​ដើរ​ក្រោម​កំដៅថ្ងៃ អ្នក​គួរប្រើ​មួក និង​វែ​ន​តាខ្មៅ​។

 

​ចំណែក​ក្នុង​រដូវវស្សា អ្នកទេសចរ​គួរ​មាន​អាវ​ភ្លៀង​តូចៗ (​អាវ​ភ្លៀង​តូចៗ អាច​រក ទិញ​បាន​ក្នុងតម្លៃ ថោក​នៅ​ប្រទេស​កម្ពុជា​) ឬ​ឆ័​ត្រ​ល្អ​មួយ សម្រាប់​ដាក់​តាម​ខ្លួន​។ អ្នក​គួរ​មាន​អាច​ចាក់ ឬ​អាច សម្រាប់​ពាក់​ពី​ក្រៅ ក្នុង​ចន្លោះ​ខែធ្នូ និង​មករា ជា​ពេលដែល​សីតុណ្ហភាព​ត្រជាក់​ជាងគេ​។

 

​ពេលធ្វើ​កម្សាន្ត​នៅ​ប្រាសាទ​ដូចជា​ប្រាសាទអង្គរវត្ត​ជាដើម អ្នក​អាច​ពាក់​ខោខ្លី ឬ​អាវយឺត​ក៏ បាន​។ នៅ​ខ្លោងទ្វារវត្ត អ្នក​ត្រូវ​ដោះ​មួក និង​ស្បែកជើង​។ សម្រាប់​ការ​ទស្សនា​ប្រាសាទ​ប្រាក់ ដែល​នៅក្នុង​ព្រះបរមរាជវាំង អ្នកទេសចរ​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ជាង​មុន​។ បុរស​ត្រូវ​ពាក់​ខោ​វែង ហើយ​ស្ត្រី​គួរ​ពាក់​ខោ​វែង ឬ​សំពត់​វែង និង​បិទបាំង​ស្មា​៕

28-1-2016

 

Leave a Reply

(*) Required, Your email will not be published