តើ​គួរ​ពាក់​ស្បែកជើង​កែង​ដូចម្តេច​ទើប​ត្រឹមត្រូវ​?

, , Leave a comment

28-1-2016 (1)

​ជា​ញឹកញាប់​ស្ត្រី​តែងតែ​ប្រើប្រាស់​ស្បែក ជើង​ដែលមាន​កែង​ខ្ពស់ និង​មាន​រាង​ស្តួច​ចុង​។ នេះ​ជា​ទម្លាប់​របស់​មិត្ត​នារី ទោះជា​យ៉ាងណា​យោងទៅតាម​វេជ្ជបណ្ឌិត កែង​ដែល​ខ្ពស់​ជាច្រើន​គឺ​មិន​សម្រាប់​សុខភាព​នោះទេ​។​

 

​តាម​ការស្រាវជ្រាវ​រប​ស់​វេជ្ជបណ្ឌិត​នៃ​វិទ្យាស្ថាន Orthopaedics Rehabilitation បាន​ឲ្យ​ដឹងថា ទម្លាប់​នៃ​ការពាក់​ស្បែកជើង​កែង​ខ្ពស់​អាច​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ ពាល់​ដល់​សុខភាព​។ បើតាម​អ្នកឯកទេស​ផ្នែក​សុខភាព និង​សម្រស់ បាន​គិតថា ស្ត្រី​គួរតែ​កំណត់ពេល​វេលា​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​ស្បែកជើង កែង ដោយ​ពាក់​ក្នុង​កម្រិត​មួយ​តិច​តាម​ដែល​អាចធ្វើ​ទៅបាន​។​

 

​តើ​គួរ​ពាក់​ស្បែកជើង​កែង​របៀប​ណា​ទើប​ត្រឹមត្រូវ​?
​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ពី​កម្រិត​នៃ​ការប្រើប្រាស់ កម្ពស់​ស្បែកជើង​កែង​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ជីវិត និង​ការងារ​ប្រចាំថ្ងៃ​ថា មិនគួរ​ប្រើប្រាស់​ស្បែកជើង​ខ្ពស់ជាង 7 សង់ទីម៉ែត្រ​នោះទេ ការប្រើប្រាស់​ត្រូវ​សមាមាត្រ​ទៅនឹង​រាងកាយ សាច់ដុំ ហើយ​ការជ្រើសរើស​ស្បែកជើង​កែង​គឺ​អាស្រ័យ​ទៅតាម​អាយុ និង​ភេទ​ដូចខាងក្រោម​៖

 

-​ក្មេង​អាយុ​ក្រោម​៨​ឆ្នាំ : កែង​រាប​ធម្មតា​

 

-​ក្មេង​អាយុ​ពី​៨​ឆ្នាំ ដល់​១០​ឆ្នាំ : មិន​ឲ្យ​ខ្ពស់ជាង​២​សង់ទីម៉ែត្រ​

 

-​ក្មេងស្រី​ចាប់ពី​អាយុ​លើស​១០​ឆ្នាំ​ឡើង : មិន​ឲ្យ​ខ្ពស់ជាង​៣,៥​សង់ទីម៉ែត្រ 

 

-​ក្មេងប្រុស​ចាប់ពី​អាយុ​លើស​១០​ឆ្នាំ​ឡើង : មិន​ឲ្យ​ខ្ពស់ជាង​២,៥​សង់ទីម៉ែត្រ​៕

 

Leave a Reply

(*) Required, Your email will not be published