បាក់រណ្តៅជីកមាសសង្កត់កម្មករ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០១៦ មានហេតុការណ៍ បាក់រណ្តៅជីករ៉ែមាសមួយកន្លែងបណ្តាល អោយជនរងគ្រោះជាកម្មករស្លាប់ម្នាក់

និងរងរបួសធ្ងន់ម្នាក់ស្ថិតនៅភូមិពូទុងឃុំចុងភ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគីរី។

ប្រភពនៅកន្លែងបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់រណ្តៅរ៉ែមាសនេះ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើត នៅស្រុក មេមត់ខេត្តត្បូងឃ្មុំ។ ដោយអាងអំណាចមានច្បាប់ ពីលោកប្រធានមន្ទីររ៉ែ និង ថាមពលខេត្តមណ្ឌលគីរី បានជួលកម្មករជីករណ្តៅរ៉ែមាស ក្នុងជម្រៅជ្រៅជ្រុល បណ្តាលអោយ បាក់រណ្តៅជីកមាស សង្កត់កម្មករមានឈ្មោះ លឹម សាន្ត ភេទ ប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិមេម៉ត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុនិងឈ្មោះ អេន ណៃ ភេទប្រុសអាយុ៣១ឆ្នាំមានស្រុក កំណើត ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។

គួររំលឹកថា ប្រជាពលរដ្ឋ ដែលរកស៊ី និងស៊ីឈ្នួលជីករករ៉ែ នៅតំបន់នោះ តែងតែ ប្រឈមបញ្ហាគ្រោះថ្នាក់រហូតស្លាប់ និងរងរបួសនៅពេលធ្វើសកម្មភាព ជីករករ៉ែ ដែលស្ថិតនៅរណ្តៅជ្រៅៗដោយមិនឃើញមានអង្គភាពសមត្ថកិច្ច ឬអាជ្ញាធរណា ចុះទៅផ្សព្វផ្សាយទប់ស្កាត់ពីគ្រោះថ្នាក់ជីវិតនោះឡើយមានតែឃើញច្បាប់បង្កើត កន្លែងជីករណ្តៅថ្មីៗ ដែលស៊ីញ៉េ ដោយលោកប្រធានមន្ទីរ និងថាមពលខេត្ត មណ្ឌលគីរីដែលគេសង្ស័យថាមិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាន នោះ ទេ ទើបចេះតែស៊ីញ៉េ ច្បាប់អោយបង្កើតរណ្តៅជីករ៉ែ រាប់រយរណ្តៅដោយមិនខ្វល់ គ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ ៕

12549120_222384188094091_6010712103597620452_n 12647983_794922893987822_967481712_n

 

 

Leave a Reply

(*) Required, Your email will not be published