មនុស្ស​ចិត្ត​អប្រិយ ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ ទៅ​គំរាម​ស្លាប់ យក​លេស​ផឹកស្រា​ស្រវឹង

, , Leave a comment

រាជធានី​ភ្នំពេញ​ : យុវជន​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​យោងទៅតាម​ពាក្យបណ្ដឹង របស់​ស្ត្រី​រងគ្រោះ​ម្នាក់ ក្នុង​បទ​គំរាម​កាប់​ប្រហារ មកលើ​ខ្លួន ព្រោះតែ​រូបគេ​ខឹង​នឹង​ស្ត្រី​រងគ្រោះ រារាំង​មិនអោយ​កូនស្រី​មក​ស្រឡាញ់​រូបគេ​។ ហេតុការណ៍​គំរាម​សម្លាប់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​ឈានចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​

 

​ជនសង្ស័យ​មានឈ្មោះ សាន់ និស្សិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ក្បែរ​ផ្ទះ​ជនរងគ្រោះ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ នី មុំ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល ក្នុងភូមិ​ខាងលើ​ដំណើររឿង​បាន​ឲ្យ​ដឹងថា កន្លងមក​ជនសង្ស័យ​បាន​លួច​ស្រឡាញ់​កូនស្រី​របស់​ជនរងគ្រោះ​។ ប៉ុន្តែ​ជនរងគ្រោះ​មិន​ពេញចិត្ត​និង អត្តចរិត របស់​ជនសង្ស័យ​ទើប​មិន​ព្រម​ឲ្យ​កូនស្រី​របស់ខ្លួន​ស្រឡាញ់​ជនសង្ស័យ ហើយ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​បញ្ជូន​កូនស្រី​របស់ខ្លួន​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ជនសង្ស័យ​។​

 

​លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​ផឹកស្រា ស្រវឹង​ក៏បាន​លី​ដាវ​សាំ​ម៉ូ​រ៉ៃ​មករក​រឿង​គម្រាម​កាប់​សម្លាប់​ជនរងគ្រោះ ដល់​បន្ទប់​ជួល​ត្រូវ​ជនរងគ្រោះ​ប្ដឹងទៅ​កម្លាំង​សមត្ថកិច្ច​ក៏ត្រូវ​កម្លាំង អាវុធហត្ថ​ចុះមក​ឃាត់ខ្លួន​តែម្តងទៅ​៕

27-1-2016

 

Leave a Reply

(*) Required, Your email will not be published