សមត្ថកិច្ច​ខណ្ឌទួលគោក​ឃាត់ខ្លួន​យុវជន​២​នាក់​និង​ថ្នាំញៀន​២​កញ្ចប់ ខណៈ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន រួមជាមួយ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​នៅជាប់​នឹង​ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ខណៈ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សម្បត្តិ រាជ​ណា​ឆា អាយុ​១៦​ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ទួល​សង្កែ ស្នាក់នៅ​ម្តុំ​ផ្សារ​ហេង​លី និង​ម្នាក់ទៀត​ឈ្មោះ ណន ឌី​ណេ​ត អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ ស្នាក់នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ​ង ខណ្ឌឫស្សីកែវ​។ ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-8663 ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​

 

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

27-1-2016 27-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published