អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​នំ និង​គុយទាវ​កញ្ចប់ និង​ផ្ទះ​ប្រជាពលរដ្ឋ តាមផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​(វីដេអូ)

, , Leave a comment


​រាជធានី​ភ្នំពេញ : ផ្ទះ​ប្រជាពលរដ្ឋ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ជាច្រើន​ខ្នង​ត្រូវ​ភ្លើង ឆាបឆេះ នៅវេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៦​មករា​នេះ​ស្ថិតនៅតាម បណ្ដោយ​ផ្លូវ​៣៧១ ទល់​ឃ្លាំង​ជីបម៉ុង ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

 

​នៅពេលនេះ កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ជាច្រើន​នាក់ ព្រមទាំង​ប្រជាពលរដ្ឋ បាន​ចូលរួម​ជួយ​អន្តរាគមន៍ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅជាប់​ខ្លាំង​នោះ បាន​រលត់​ទៅហើយ នៅតែ​ឃ្លាំង​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ មិនទាន់​ដឹង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​ទេ​។

 

​ឥឡូវនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​កំពុងតែ​ចេញ​ជួយ​អន្តរាគមន៍​។​

 

​ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មូលហេតុ​ឆេះ​គឺមាន​បុរស​ម្នា​ក់បាន​ទៅ​កោស​ជប់​ខ្យល់ ហើយ​ជក់បារី​បោះចោល​ទើប​បណ្តាល​ឲ្យ​ឆេះ​រាលដាល​តែម្តង​។​

 

​គិត​ត្រឹម​ម៉ោង​២​និង​៣៥​នាទី​នេះ​សមត្ថកិច្ច​បាន​គ្រប់គ្រង​ភ្លើង​បាន​៨០​ភាគរយ​ហើយ ។ នៅ​មិនទាន់​ដឹង​ចំនួន​ផ្ទះ​ឆេះ​នៅឡើយ​៕

26-1-2016 (3) 26-1-2016 26-1-2016 (1) 26-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published